ពូទីន សម្រេច​ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ចប្រឆាំង​តួកគី ​ក្រោយបាញ់​ទម្លាក់​យន្តហោះ​របស់ខ្លួន​

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ ទី២៨ខែវិច្ឆិកា ឆ្នាំ០១៥ បានចុះហត្ថលេខាជាផ្លូវការហើយ លើក្រឹត្យមួយ ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសតួកគី ក្រោយពីប្រទេសនេះ បានបាញ់ទម្លាក់យន្តហោះពិឃាតរបស់រុស្ស៊ី នៅព្រំដែនស៊ីរី តួកគី កាលពីថ្ងៃអង្គារកន្លងទៅនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអាទិត្យនេះ។

ក្រឹត្យរបស់ប្រធានាធិបតី ត្រូវបានបង្ហោះនៅលើគេហទំព័រវិមានគ្រឹមឡាំងថា បំរាមការហោះហើរបែប charter flight ពីរុស្ស៊ីទៅតួកគី ត្រូវបានចេញហើយ និងកញ្ចប់ទស្សនកិច្ចទេសចរណ៍ទៅកាន់តួកគី ក៏គួរតែឈប់ដែរ៕

ពូទីន សម្រេច​ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ចប្រឆាំង​តួកគី ​ក្រោយបាញ់​ទម្លាក់​យន្តហោះ​របស់ខ្លួន​