ទៅមើលការប្រកួតកីឡារាំលើកដំបូងនៅកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​រោ​ជា​លើកដំបូង​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​<​ ការប្រកួត​ពានរង្វាន់ Revive កី​ឡា​រាំលើក​ ទី​១>​បានធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នៅ​អេ​គារ​តេ​ ក្វាន់​ដូ​ប៊ូ​យ៉ុង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។​

​    ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អញ្ជើញ​ ចូលរួម​ទស្សនាការ​ប្រកួត​ នោះ​និង​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី ។​

​     ​ការប្រកួត​ចែកចេញជា ៣ ប្រភេទ​គឺ​ប្រភេទ Standard Latin Dance​ដែល​ក្នុងនោះ​មាន​ចង្វាក់​Waltz-Tango-Viennese-Slow Foxtrot-Quickstep-Samba-Cha Cha Cha-Rumba-Paso Doble  និង Jive ។​ប្រ​ភេទ​នេះ​មាន​អ្នកចូលរួម​ចំនួន​១៦​គូ​ដែល​មកពី​៦​ក្លិប​គឺ​សហព័ន្ធ​រាំ ​កម្ពុជា​-​អង្គការ​ភាព​ញញឹម​នៃ​កុមារ​-​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ -Happy-​មិត្តភាព​អន្តរជាតិ និង យុវជន​អន្តរជាតិ ។​

​    ​ប្រភេទ Cheer Leader គឺជា​ក្រុម​ប្រកួត​លើកទឹកចិត្ត​ដែលមាន ៣ ក្រុម​មកពី​ក្លឹប​ចំនួន ២ និង ការប្រកួត​ Hip Hop ដែលមាន​៧​ក្រុម​ចូលរួម ។​

​     ​ចំពោះ​លទ្ធផល និង ចំណាត់​ថ្នាក់លើ​ផ្នែក Standard Latin Dance ចំណាត់ថ្នាក់​លេខ ១​យុវជន​អន្តរជាតិ ១​ដែលមាន​ដៃគូ​រោ​ឈ្មោះ​ប្រ៉េ​ន ម៉ា និង ទូច សុធា​រ័ត្ន ។​លេខ ២ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ដែលមាន​ដៃគូ​រាំ​ឈ្មោះ​សាន រ៉ូ​ហ្សា និង សេង សុ​គីម ។ ចំណាត់ថ្នាក់​លេខ ៣​អង្គការ​ភាព​ញញឹម​នៃ​កុមារ ដែលមាន​ដៃគូ​ងួន ស្រី​មាស និង ឡាយ​ ពៅ ។​

​    ​ក្បាច់​រាំ Hip Hop លេខ ១ ក្រុម​Cambo លេខ ២ ក្រុម​Satan និង លេខ ៣ ក្រុម​CACRCE ។ ចំពោះ​ផ្នែក​រាំ​Cheer Leader លេខ ១ បាន​ទៅ​ក្រុម Smart GB លេខ ២ អង្គការ​ភាព​ញញឹម​នៃ​កុមារ ២ និង លេខ ៣ អង្គការ​ភាព​ញញឹម​នៃ​កុមារ ១ ។​