ធី តុងហ៊ីឈ្នះ ពិន្ទុ ស រាជសីហ៍

ភ្នំពេញ:  ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​អ្នក​ប្រដាល់​ធី តុង​ហ៊ី​ក្លឹប​សាល​វ័​ន្ដ​កី​ឡា​ប្រកួត​ឈ្នះ ស រាជសីហ៍​មកពី​ក្លឹប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​បាន​ដោយ​ពិន្ទុ​ទាំង​លំបាក ។​

​    ​ក្នុងការ​ប្រកួ​ត ៥ តឹក​នោះ​តុង​ហ៊ី​មាន​ប្រៀម​លើ​រាជសីហ៍​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ រាជសីហ៍​យឺត​តែ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ល្អ ។​

​    ​ស៊ឹម ប៊ុនឆៃ​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ឈ្នះ​ហួន ស៊ី​ណេ​ត​ក្លឹប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​នៅ​ទឹក​ទី ៤ ។​ទូច វីរៈ​ក្លឹប​ច័ន្ទបូរី​វង្ស ប្រកួត​ឈ្នះ​ផាន រះ​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ឯ ស៊ុម សុខ​ឡេង​ក្លឹប​សាល​វ័​ន្ត​កី​ឡា​ផ្ដួល​មឿ​ន ច័​ន្ធី​ក្លឹប​ម្កុដ​រាជសីហ៍​នៅ​ទឹក​ទី ២ ។​