សុដន់​​រីក​​ធំ​ ជា​​អត្តសញ្ញាណ​លាក់​មិន​ជិត​ថា​​​អស់​ព្រហ្មចារី?


សុដន់​​រីក​​ធំ​ ជា​​អត្តសញ្ញាណ​លាក់​មិន​ជិត​ថា​​​អស់​ព្រហ្មចារី?

សំណួរ​ខាង​លើ​​នេះ​ ត្រូវ​បាន​យុវជន​មួយ​​ចំនួន​ យល់​ស្រប​​ និង​និយាយ​តៗ​គ្នា​​ជា​យូរ​មក​ហើយ​ថា​ នារី​ ដែល​មាន​​សុដន់​ធំ​អស់​ព្រហ្មចារី​ប្រាកដ​មែន។ នេះ​បើ​តាម​​​យោបល់​របស់​យុវជន រដ្ឋា​ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង។

 

“នារី​ទើប​ពេញ​រូប​ពេញ​រាង​​ ​ មិន​សូវ​​ធំ​នោះ​ទេ​ តែ​បើ​​​សុដន់​រីក​ធំ​​​ និង​មាន​ទ្រគាក​សាយ​ទៀត​​នោះ​ អាច​ចាត់​ទុក​ថា ​ធ្លាប់​ប្រឡូក​នៅ​​​ក្នុង​ការ​រួម​ភេទ​ហើយ។​​​ ទោះ​​​ស្ថិត​ក្នុង​ចំណុច​ទាក់​ទាញ​មួយ​​សម្រាប់​បុរស​ក្តី​​ តែ​​​ចំពោះ​ការ​ជ្រើស​រើស​ជា​គូ​អនាគត ប្រាកដ​ជា​គិត​ និង​​​អាច​ជា​ចំណុច​ជាប់​​​មន្ទិល​សង្ស័យ​ផង​ដែរ​”។​​ រដ្ឋា ​បន្ថែម​​ដូច្នេះ។


សុដន់​​រីក​​ធំ​ ជា​​អត្តសញ្ញាណ​លាក់​មិន​ជិត​ថា​​​អស់​ព្រហ្មចារី?

រូបតំណាង

 

យុវជន​ ស​ សុធី​ និស្សិត​ឆ្នាំ​ទី​៤ សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ បាន​​បញ្ចេញ​យោបល់​ថា​​ ​​​​ក្នុង​ចំណោម​យុវជន​ស្ទើរ​ ៧០​​ ភាគ​រយ​​ទៅ​ហើយ​ ជឿ​​លើ​រឿង​នេះ​។ ​ជាក់​ស្ដែង ​យុវតី​ម្នាក់ ​​កាល​រៀន​នៅ វិទ្យាល័យជាមួយ គ្នា​​ លោក​ឃើញ​រាង​កាយ​​មិន​ផ្លាស់​ប្តូរ​ទេ​​ លុះ​ពេល​មាន​​សង្សារ​ឌុប​ដើរ​លេង​ជាមួយ​គ្នា​ យុវតី​​រូប​នោះ​ចាប់​ផ្ដើម​ទ្រគាក​សាយ​​​ពិសេស​ត្រង់​សុដន់​នេះ​តែ​ម្តង។​

​ “អ្នក​ខ្លះ​និយាយ​ថា ​សុដន់​ធំ​ ឬ​តូច​ ដោយ​សារ​អ្នក​នោះ​ធាត់​ តែ​ខ្ញុំ​មិន​ជឿ​​។​ ខ្លះ​ធាត់​តែ​តូច​។ប៉ុន្តែ​​អ្នក​ខ្លះ​ ស្គម​ទេ​ តែ​ធំ​ទៅ​វិញ​​”។ សុធី​ បន្ថែម។

​​​ “ខ្ញុំ​យល់​ថា​ករណី​នេះ ​អាច​ពាក់​ព័ន្ធ​កត្តា​​ហ្សែន​ ឬ​ការ​ស្លៀក​ពាក់​របស់​យុវតី​មួយ​ចំនួន​ ដើម្បី​ភាព​ស្រស់​ស្អាត​​”។​ ទាំង​នេះ ​គឺ​ជា​​ការ​អះ​អាង​របស់​ រតនា​ និស្សិត​សាកលវិទ្យាល័យ​បៀល​ប្រាយ។ ​​មាន​យុវតី​សម័យ​ថ្មី​ មិន​តិច​ទេ​ និយម​ស្លៀក​ពាក់​ស៊ិចស៊ី​​​ កល់​ដើម​ទ្រូង​​មើល​ទៅ​មូល​ក្បំ​​​ តែ​​បើ​យើង​យល់​​ថា​អស់​ភាព​បរិសុទ្ធ​គឺ​ខុស​ហើយ។

 

ពាក់​ព័ន្ធ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត​​ លាង​ ធី​​ គ្រូពេទ្យ​បង្គោល​ប្រចាំ​នៅ​អង្គការ​រ៉ាក់​ បាន​និយាយ​ថា​ យើង​មិន​អាច​ចាត់​ទុក​​អ្នក​មាន​សុដន់​ធំ​អស់​ព្រហ្មចារី​​បាន​ទេ​​ ព្រោះ​លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស ​សុខភាព​​ និង​ការ​លូត​លាស់​​​​ខុស​ៗ​គ្នា​។​​ លោក​ថា​ នារី​បាត់​បង់​​ព្រហ្មចារី​ មើល​មិន​ដឹង​ផង​។ ចុះ​ទម្រាំ​សុដន់​ទៀត​នោះ​កាន់​តែ​មើល​​មិន​ដឹង។​លោក​បាន​ចាត់​ទុក​ថា​​​នេះ ​គឺ​ជា​ទស្សនៈ​យល់​ខុស​​ទាំង​ស្រុង​។

 

រឿងដែលយុវវ័យ​គួរ​តែ​ដឹង​​បើ​​​​​​បែក​ឬ​របូត​​​ស្រោម​ពេល​ប្រតិបត្តិការ

សម្បុក​សេវា​ផ្លូវ​ភេទ​ធំៗ​ដ៏​ល្បី​រន្ទឺ​​​នៅ​ភ្នំពេញ​​

សុំ​រួម​រក្ស​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់?

អត្ថបទ៖ Sabay
រូបភាព៖ បរទេស