បក្ស​ប្រឆាំង​ចង់​បាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​បក្ស​ទាំង​ពីរ ​មុន​ពេល​ប្រ​ជុំសភា​

នៅ​ថ្ងៃ​ស្អែក​នេះ ​រដ្ឋសភា​នឹង​លើក​យក​សេច​ក្តី​ព្រាង​ច្បាប់​ពីរ​មក​អនុម័ត ​ខណៈ​ដែល​បក្ស​ប្រឆាំង​ថា​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា ​ដើម្បី​អនុម័ត​នោះ​ទេ ​ទាល់​តែ​មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​មេដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជា​មុន​។ គណបក្ស​កាន់​អំណាច​វិញ​ ចាត់​ទុក​ការ​លើក​ឡើង​ពីការ​មិន​ចូល​ប្រជុំ​សភា ​គឺ​ខុស​នឹង​គោលការណ៍​ប្រជា​ធិប​តេយ្យ ​ព្រោះ​ប្រ​ជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​បំរើ​ជាតិ។​ ​