រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​សព​កម្មករ​លី​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ដើរ​រក​ឃើញ​ស្លាប់​អណ្តែត​ក្នុង​បឹង​កំប្លោក កាល​ពី​វេលា​ម៉ោង​៥ព្រឹក​ ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ​ នៅ​ចំណុច​ក្បែរស្ថានីយទូរ​ទស្សន៍លី​យ៉ុង​ផាត់​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​សេក សង្កាត់​ព្រែក​តារ័ត្ន​ ខណ្ឌ​ជ្រោយ​ចង្វារ​ បន្ទាប់​ពី​ជន​រង​គ្រោះ​ក្នុង​ចំណោម​កម្មករ​៤​នាក់រត់​គេច​ពី​​​ចោរ​ស្ទាក់​ប្លន់រថ​យន្ត​តាម​ផ្លូវ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ វិច្ឆិកា ។

​សព​មាន​ឈ្មោះ​ប៊ុត ភារម្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្មករ​លី​​​ និង​ដើរលក់ផ្លែឈើ​តាម​រថយន្ត​ មាន​ទី​លំនៅ​ភូមិ​ត្បូង​វត្ត​ ឃុំ​ក្របៅ ស្រុក​កំចាយ​មា ខេត្ត​ព្រៃ​វែង​។

តាម​អ្នក​បើក​បរ​រថយន្ត​ដឹក​ផ្លែ​ឈើ​ឈ្មោះ​ឈូ សុ​ខ​គា អាយុ​២២​ឆ្នាំ បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៧ វិច្ឆិកា បន្ទាប់​ពី​លក់​ផ្លែ​ឈើ​អស់​ហើយ​​​រូប​គេ និង​កម្មករ២នាក់​ទៀត​រួម​ទាំង​សព​​បានធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ស្រុក​វិញ​ ។

អ្នក​បើក​រថយន្ត​នោះ​បន្តថា ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​រង្វង់​មូល​​ខាង​កើត​ស្ពាន​ព្រែក​ព្នៅ​ជន​រង​គ្រោះ​ និង​កម្មករ​ម្នាក់​ទៀត​ឈ្មោះ​ព្រលឹង​បាន​ចុះ​បត់​ជើង​ ចំណែក​រូប​គេ​ជា​អ្នក​បើក​បរ​រថយន្ត និង​កម្មករ​ម្នាក់​ទៀត​អង្គុយ​ក្នុង​រថ​យន្ត​ ស្រាប់​តែ​លេច​មុខ​ជន​សង្ស័យ​៧-៨នាក់​ ក្នុង​នោះ​មាន​ថ្មើរ​ជើង និង​ជិះ​ម៉ូតូ​២​គ្រឿង​ផង​ប្រដាប់​ដោយ​ដាវបាន​ធ្វើ​សកម្ម​ភាព​​ភ្ជង់​ប្លន់​ពួក​គេ​ ខណៈ​នោះ​ជន​រង​គ្រោះ​និងឈ្មោះ​ព្រលឹង​បាន​រត់​គេច​ខ្លួន​ ក្រោយ​មក​ឈ្មោះ​ព្រលឹង​បានរត់​រួច​ពីកណ្តាប់​ដៃ​ចោរ​​​ត្រឡប់​មក​វិញ​ប្រាប់​ថា ជន​រង​គ្រោះ​ត្រូវ​គេ​ដេញ​វាយ​ប្លន់មិនដឹង​រត់​ទៅ​ដល់​ណា​ទេ ។

ដោយ​ឡែក​​រូប​គេ​ជា​អ្នក​បើក​បរ​រថយន្ត​ត្រូវ​ក្រុម​ចោរ​ប្លន់​យក​ទូរ​ស័ព្ទ​៣​គ្រឿង ខ្សែ.ក​ប្លា​ទីន​ទម្ងន់​១​ជី​កន្លះ ១​ខ្សែ និង​លុយ​៧​ម៉ឺន​រៀល​។

បន្ទាប់​ពី​បាត់​ខ្លួន​ជន​រង​គ្រោះ ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ដើរ​រក​រយៈពេល​២​ថ្ងៃ​ទើប​ប្រទះ​ឃើញ​នៅ​ចំណុច​ខាងលើ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​តែ​ម្តង​៕

រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)
រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)
រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)
រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)
រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)
រត់​គេច​ពី​ចោរ​ស្ទាក់ ​ប្លន់​រថយន្ត​តាម​ផ្លូវ ​បាត់​ខ្លួន​២​ថ្ងៃ ប្រទះឃើញ​សព​ អណ្តែត​ទឹក​បឹង​កំប្លោក​​ (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត