លីកាដូ​ចេញ​របាយការណ៍​ ពីការអនុវត្ត​ច្បាប់​រំលោភ​ សេពសន្ថវៈ ក្នុង​ប្រព័ន្ធ​តុលាការ

ភ្នំពេញ៖ យោងតាមគេហទំព័រ របស់សម្ព័ន្ឋខ្មែរជំរឿន និងការពារសិទ្ឋមនុស្សលីកាដូ ហៅកាត់ជាភាសាបរទេសថា LIKADHO  នៅថ្ងៃទី២៩វិច្ឆិកានេះ បានផ្សាយនូវរបាយការណ៍ថ្មីមួយ ដែលមានចំណងជើងថា៖“ការរួចខ្លួន ពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើស រំលោភសេពសន្ថវៈ ក្នុងប្រព័ន្ធតុលាការកម្ពុជា”។

របាយការណ៍នេះ បង្ហាញនូវភស្តុតាង នៃការមិនបានអនុវត្តឲ្យបានត្រឹមត្រូវនៅក្នុង ប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការស៊ើបអង្កេត និងផ្តន្ទាទោសឲ្យ បានត្រឹមត្រូវលើករណី ជាច្រើននៃបទល្មើសរំលោភ សេពសន្ថវៈ ដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ។

របាយការណ៍នេះ ផ្តល់នូវព័ត៌មានលំអិតនៃកំហុសឆ្គងជាច្រើនដែល មានលក្ខណៈជាប្រព័ន្ធ (អំពើពុករលួយ អាកប្បកិរិយារើសអើងលើស្ត្រី និងក្មេងស្រី ការបកស្រាយ ច្បាប់មិនត្រូវ និងកង្វះខាតធនធាននានា) ដែលរួមគ្នាធ្វើឲ្យជនល្មើសនៃអំពើរំលោភសេពសន្ថវៈត្រឹមតែ ទទួលរងទណ្ឌកម្មស្រាល ខ្លាំងប៉ុណ្ណោះ ឬអាចនឹងរួចពី ការដាក់ទណ្ឌកម្មទាំងស្រុងថែមទៀតផង៕

លីកាដូ​ចេញ​របាយការណ៍​ ពីការអនុវត្ត​ច្បាប់​រំលោភ​ សេពសន្ថវៈ ក្នុង​ប្រព័ន្ធ​តុលាការ