ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​២​នាក់​ដែល​គ្រោង​មក​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​រស់​នៅ​ភូមា​បន្ត

រដ្ឋាភិបាល​បាន​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​រ៉ូហ៊ីងយ៉ា(Rohingya)​ពីរ​នាក់​ទៀត​ពី​កោះ Nauru បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ទី៥​ម្នាក់​បាន​ដល់​ប្រទេសកម្ពុជា​ដោយ​សំងាត់។  ប៉ុន្តែ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ទាំង​ពីរ​នាក់​ដែល​គ្រោង​មក​កម្ពុជា បាន​ប្រាប់​មន្ត្រី​កម្ពុជា​ថា ពួក​គេ​នឹង​ទៅ​រស់​នៅ​ប្រទេស​ភូមា​បន្ត។