​ជំងឺ​លើ​ទ្វារមាស ក្នុងពេល​មាន​ផ្ទៃពោះ​

​ជំងឺ​លើ​ទ្វារមាស ក្នុងពេល​មាន​ផ្ទៃពោះ​

​ជំងឺ​លើ​ទ្វារមាស ដែល​បង្ក​ដោយ​បាក់តេរី គឺជា​ការបង្ក​រោគ​លើ​ប្រដាប់ភេទ ដែល​បណ្តាល​មកពី ការលូតលាស់​ច្រើនពេក នៃ​ពពួក​បាក់តេរី នៅក្នុង​ទ្វារមាស​។ អ្នក​ប្រហែលជា​មិនមាន រោគសញ្ញា​របស់​ជំងឺ​នេះ​ផង​។

បើសិន​ជា​អ្នក​មាន​រោគសញ្ញា អ្នក​ប្រហែល​ជា​សម្គាល់​ឃើញ នូវ​ការហូរ​ទឹក​រំអិល តាម​ទ្វារមាស​តិចតួច ពណ៌​ដូច​ទឹកដោះគោ ឬ​ប្រផេះ ព្រមទាំង​មាន​ក្លិនស្អុយ ឬ​ឆ្អាប (​ក្លិន​បែបនេះ ច្រើន​តែ​កើត​ឡើង ក្រោយ​ពី​រួមភេទ​រួច​)​។ អ្នក​ក៏​ប្រហែលជា មាន​អាការៈរលាក ឬ​រមាស់ នៅ​ជុំវិញ​ទ្វារមាស និង​បរបេរ​ក្រៅ​ទ្វារមាស ដូច្នេះហើយ ទើប​ក្នុង​ចំណោម​ស្ត្រី​ទាំងអស់ យ៉ាងហោចណាស់ ក៏​មាន​ស្ត្រី​ពាក់កណ្តាល​ដែរ ដែល​មាន​ជំងឺ​នេះ តែ​គ្មាន​រោគសញ្ញា​។

​ជំងឺ​លើ​ទ្វារមាស ដែល​បង្ក​ដោយ​បាក់តេរី មាន​ទំនាក់ទំនង ក្នុង​ការបង្កើន​ការ​ប្រឈម​នឹង ការ​កើត​កូន​មិន​គ្រប់​ខែ និង​បែក​ទឹកភ្លោះ​មុន​កំណត់​។ បើសិន​ជា​អ្នក មាន​រោគសញ្ញា​ជំងឺ​នេះ​មែន ឬ​បើសិនជា​អ្នក ប្រឈម​នឹង​ការកើត​មិន​គ្រប់​ខែ គ្រូពេទ្យ​នឹង​ពិនិត្យ រកមើល​ការបង្ក​រោគ និង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច ក្នុងករណី​លទ្ធផល​ចេញ​វិជ្ជមាន​។ បើសិន​ជា​អ្នក​មិន​ប្រឈមមុខ​ទេ ឬ​មិន​មាន​រោគសញ្ញា​អ្វី​ទេ គ្រូពេទ្យ​ក៏​នឹង​មិន​ពិនិត្យ​អ្វី​អ្នក​ដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។