​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១១

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ១១

​ឥឡូវនេះ កូន​របស់​អ្នក បង្កើត​ជា​រូបរាង បាន​យ៉ាង​ពេញលេញ​ហើយ ដោយ​មាន​ប្រវែង​លើសពី ៤ សង់ទីម៉ែត្រ និង​មាន​ទំហំ​ប៉ុន​ផ្លែ​ល្វា​។ ដៃ​របស់​គេ នឹង​ឆាប់​អាច​លារ និង​ក្បោ​បបាន ពន្លក​ធ្មេញ​ដ៏​តូច កំពុងតែ​ចាប់ផ្តើម​កើតមាន នៅ​ពីក្រោម​អញ្ចញ​ធ្មេញ ហើយ​ឆ្អឹង​ខ្លះ កំពុងតែ​ចាប់ផ្តើម​លូត កាន់តែ​រឹង​ជាង​មុន​។

​ជាមួយគ្នានេះដែរ កូន​អ្នក​កំពុងតែ​រវល់ ធ្វើ​ចលនា​ធាក់​ចុះ​ធាក់​ឡើង ហើយ​ការធ្វើ​ចលនា​ដ៏​តិចតួច​របស់គេ គឺ​ប្រៀប​ដូច​ជា​ការ​រាំ​របាំ​បាឡេ​ក្នុង​ទឹក ដោយ​មិនបាច់​ប្រឹង​អញ្ជឹង​។ ចលនា​ទាំងអស់នេះ នឹង​ធ្វើ​ឡើង​កាន់តែ​ញឹកញាប់ ដោយសារតែ​រាងកាយ​របស់គេ​លូតលាស់ អភិវឌ្ឍន៍​ខ្លួន និង​បំពេញ​មុខងារ​កាន់តែច្រើន​។ អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា កូន​មាន​ចលនា​អ្វី​ទាំងអស់ ក្នុង​ពេល​មួយ​ខែ ឬ​ពីរ​ខែ​ទៀត ហើយ​ឥឡូវនេះ សន្ទះ​ខណ្ឌ​រវាង​ទ្រូង និង​ពោះ​របស់គេ កំពុងតែ​បង្កើតឡើង  និង​ធ្វើឲ្យ​ត្អើក ក៏​អ្នក​មិន​ដឹង​ដែរ​។

​អ្នក​ប្រហែលជា​កំពុងតែ មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​កម្លាំង​ច្រើន​ជាង​មុន​បន្តិច ហើយ​ការ​ក្អួត ប្រហែល​ជា​ស្រាកស្រាន្ត​ទៅ​វិញ​ដែរ​។ ជា​អ​កុសល្យ អ្នក​ក៏​ប្រហែលជា​មាន បញ្ហា​ទល់លាមក (​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន ធ្វើឲ្យ​ការរំលាយ​អាហារ មាន​សភាព​យឺតយ៉ាវ​) និង​ក្រហាយ​ដើមទ្រូង (​ដោយសារ​តែ​អ័រម៉ូន ធ្វើឲ្យ​ប្រឹស នៅ​ចន្លោះ​រវាង​ក្រពះ និង​បំពង់​ក​សម្រាក ឬ​ធូររលុង​)​។ អ្នក​គ្រាន់តែ​ចាំ​ថា ការ​មិន​មាន​ផា​សុកភាព​ទាំងនេះ គឺជា​រឿង​ល្អ​ទេ​។

​អ្នក​មិន​បាច់​បារម្ភ​អ្វី​ឡើយ បើសិនជា​ការ​ក្អួតចង្អោរ មិន​កើត​មាន​ចំពោះ​អ្នក ពេល​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ច្រើនៗ ឬ​មិន​ទាន់​ឡើង​ទម្ងន់ (​ស្ត្រី​ភាគច្រើន ឡើង​ទម្ងន់​ពី ១ ទៅ ២ គីឡូក្រាម​កន្លះ​ក្នុង​ត្រីមាស​ទី​មួយ​)​។ ចំណង់​អាហារ​របស់​អ្នក ទំនងជា​ត្រឡប់​មក​ធម្មតា​វិញ ក្នុង​ពេល​ឆាប់ៗ ហើយ​អ្នកនឹង​ចាប់ផ្តើម ឡើង​ទម្ងន់​កន្លះ​គីឡូក្រាម ក្នុង​មួយ​សប្តាហ៍​។

​ចូរ​ស្វែងយល់​អំពី រោគសញ្ញា​ណាមួយ​របស់​អ្នក ដែល​មាន​សភាព​ធម្មតា និង​មិនធម្មតា​។ អ្នក​ក៏​ប្រហែល​ជា​កំពុង​ឆ្ងល់ នូវ​រឿង​មួយចំនួន​ហើយ ដូចជា តើ​ខ្ញុំ​នៅតែ​អាច ទៅ​រៀន​រាំ​ទៀត​បាន​ដែរ​ទេ​? តើ​ខ្សែរ​ក្រវ៉ាត់​ក្នុង​ឡាន ធ្វើឲ្យ​កូនខ្ញុំ​ឈឺ​ដែរទេ​? នៅពេលនេះ តើ​ថ្នាំ​បញ្ចុះ​កម្តៅ​ណាមួយ ដែល​មាន​សុវត្ថិភាព​ទៅ​? ចូរ​ស្វែងរក​នូវ​អ្វី ដែល​មាន​សុវត្ថិភាព និង​មិន​មាន​សុវត្ថិភាព ក្នុងពេល​មាន​ផ្ទៃពោះ​ផង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។