រន្ធត់! ម្ជុល១៦៥ដើម វះយកចេញ ពីក្នុងស្មាឆ្វេង ស្ត្រីម្នាក់

វៀតណាម៖ នេះជារឿងដ៏តក់ស្លុតមួយ ដែលគ្រូពេទ្យវៀតណាម បានធ្វើការសង្គ្រោះបន្ទាន់ និងវះយកបានម្ជុលចំនួន ​១៦៥ដើម ចេញពីស្មាខាងធ្វេង របស់ស្ត្រី​វ័យ ៣០ឆ្នាំ ម្នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញ មានស្នាមរបួសយ៉ាងច្រើន នៅលើស្មាឆ្វេងរបស់នាង និងចេញដំបៅខ្ទុះថែមទៀតផង។ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានធ្វើការវះកាត់ និងដកម្ជុល បានចំនួន ១៦៥ដើម ចេញពីក្នុងស្មារបស់ស្ត្រីនោះរួចមក។

បើតាមសំដីរបស់លោក Le Van Tan វ័យ៦០ឆ្នាំ​ ត្រូវជាឪពុកបាននិយាយថា កូនរបស់គាត់កើតជំងឺវង្វេងស្មារតី។ ជារឿយៗ សមាជិកនៅក្នុងគ្រួសារត្រូវចេញពីផ្ទះទៅធ្វើការគ្រប់គ្នា និងទុកឲ្យនាងដែលមានជំងឺ នៅផ្ទះតែម្នាក់ឯង គ្មានអ្នកមើលថែទាំឡើយ។ បន្ថែមពីនេះទៀត រូបគាត់ដែលជាឪពុកផ្ទាល់ ក៏មិនដឹងថាកូនស្រីខ្លួន បានម្ជុលទាំងនោះមកពីណាដែរ។

ប្រភពព័ត៌មានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារ នាងកើតជំងឺវង្វេងស្មារតី បានកាច់បំបាក់ម្ជុល និងយកម្ជុលទាំងនោះ មកចាក់ចូលក្នុងស្មាឆ្វេង ដោយខ្លួនឯងតែម្តង៕

រន្ធត់! ម្ជុល១៦៥ដើម វះយកចេញ ពីក្នុងស្មាឆ្វេង ស្ត្រីម្នាក់
ស្ត្រីវ័យ ៣០ឆ្នាំ និង​ឪពុក
រន្ធត់! ម្ជុល១៦៥ដើម វះយកចេញ ពីក្នុងស្មាឆ្វេង ស្ត្រីម្នាក់
ម្ជុលទាំង ១៦៥ដើម វះចេញពីស្មារ ស្ត្រីរូបនេះ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត