សម្តេច​ក្រុមព្រះ ​រិះគន់​ លោក សម រង្ស៊ី ញុះញង់ ឲ្យ​សភា​អឺរ៉ុប​កាត់ផ្តាច់​ ជំនួយ​កម្ពុជា​

កណ្តាល៖ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រកូកប្រកាស ឲ្យសភាសហគមន៍អឺរ៉ុប កាត់ផ្តាច់ជំនួយពីកម្ពុជា។

សម្តេចក្រុមព្រះ បានមានបន្ទូលប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីសំណេះសំណាល ជាមួយសមាជិក-សមាជិកា និងអ្នកគាំទ្ររបស់ព្រះអង្គជាង៣ពាន់នាក់ នៅវត្តមង្គលវ័ន្ត ក្នុងភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ថា លោក សម រង្ស៊ី ធ្លាប់បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ទៅពឹងពាក់បរទេស ប៉ុន្តែបែរជាខ្លួនឯងទៅពឹងបរទេសដែរ។

លោកបញ្ជាក់ថា “នេះជាទំលាប់របស់ឯកឧត្តម សម រង្ស៊ី ចោទសម្តេចតជោ ហ៊ុន សែន ថា ពឹងបរទេស ប៉ុន្តែគាត់(សម រង្ស៊)ទៅពឹងបរទេសដែរ។ពលរដ្ឋខ្មែរត្រូវការជំនួយគឺជំនួយមកពីសហគមន៍អឺរ៉ុប ហើយជំនួយពីខាងណាក៏ដោយ គឺត្រូវការដាច់ខាត។ បើយើងជាខ្មែរ ថាឲ្យកាត់ជំនួយមួយមក កាត់ទៅ ហើយអស់លោកដែលមានការទទួលខុសត្រូវលើខ្មែរទាំងអស់ទេ គឺខ្មែរត្រូវការជំនួយហ្នឹង។  រឿងផ្ទៃក្នុងរបស់ខ្មែរ សូមឲ្យខ្មែរដោះសា្រយគ្នាឯងទៅ ប៉ុន្តែជំនួយមកពីក្រៅសូមឲ្យគេជាម្ចាស់ជំនួយមេត្តាផ្តល់ កុំហាមឃាត់គេថា មិនត្រូវយកមកឲ្យទេ ព្រោះខ្មែរត្រូវការជំនួយអស់ទាំងនេះ អាខ្លួនឯងឈ្លោះគ្នាសោះ ឲ្យគេទទួលខុសត្រូវជំនួស”៕