សាលាឧទ្ធរណ៍ នឹងបើក​សវនការ​ លើបណ្តឹង​បដិសេធ​មិនអោយ​កុំព្យូទ័រ លោក​ ហុង សុខហួរ ទៅតុលាការ

ភ្នំពេញ៖ លោក ជួង ជូងី មេធាវីការពារក្តី អោយ លោក ហុង សុខហួរ បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល ដោយពន្យល់ថា លោកមិនអាចរកកុំព្យូទ័រ បានព្រោះកុំព្យូទ័រនេះ យូរហើយ រកមិនបានទើបគាត់ប្តឹងទៅឧទ្ទរណ៍ ពីព្រោះកុំព្យូទ័រ លោក ហុង សុខហួរ  តាំង២០០៦ និង ២០០៧ មកម្លេះ។ លោកអាចផ្តល់បានកុំព្យូទ័រ ទៅអោយតុលាការដំបូង។ ប៉ុន្តែលោកជ្រើសរើស ការផ្តល់ភស្តុតាង គឺផ្តល់តាមរយៈកុំព្យូទ័រតុលាការភ្ជាប់អ៊ិនធើណេត ហើយមិនអាចផ្តល់មុនបានទេ តែផ្តល់ពេលសវនការបើក ប៉ុន្តែតុលាការមិនព្រមដោយអោយផ្តល់មុន ទើបលោកជាមេធាវីប្តឹងទៅឧទ្ឋរណ៍ជំទាស់រឿងនេះ។ អាចឹងសវនការស្អែកនេះ បើមិនមានការប្រែប្រូលទេ នឹងបើកទៅលើការបង្គាប់អោយផ្តល់កុំព្យូទ័រ ហើយនឹងផ្តល់ភស្តុតាងទៅមុន។

លោក ហុង សុខហួរ ត្រូវបានតុលាការដំបូង និងសាលាឧទ្ឋរណ៍ បដិសេធសុំនៅក្រៅឃុំជាច្រើនលើកច្រើនសា។ យ៉ាងណាក៏ដោយមេធាវីរបស់លោក នៅតែបន្តស្វះស្វែងការពារតាមផ្លូវច្បាប់ ដើម្បីអោយកូនក្តីខ្លួននៅក្រៅឃុំ ជាបណ្តោះអាសន្ន។

លោកហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ខុសពីការពិត។ លោកត្រូវតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន ៖ បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ ក្លែងក្លាយ និងបង្កអោយមានភាបហ្វឹកវក្នុងសង្គម។ សព្វថ្ងៃលោកកំពុងរស់នៅក្នុងពន្ឋនាការព្រៃស៕

សាលាឧទ្ធរណ៍ នឹងបើក​សវនការ​ លើបណ្តឹង​បដិសេធ​មិនអោយ​កុំព្យូទ័រ លោក​ ហុង សុខហួរ ទៅតុលាការ