ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី

បើ​ទោះ​ជា​តារា​ល្បី​ពូកែ​សម្ដែង ពូកែ​ធ្វើ​ពុត​មុខ​ទស្សនិកជន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​កំហុស​ឆ្គង​ចៃដន្យ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ខ្មាស​អៀន​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ។ ដូច​ជា​តារា​ទាំង ៧ដួង​ខាង​ក្រោម​នេះ សុទ្ធ​តែ​បាន​ជួប​បទ​ពិសោធន៍​បែប​នេះ។

 

១. Madonna

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី Super Bowl Show កាល​ពី​ឆ្នាំ​២០១២ កំពូល​តារា​ចម្រៀង​ប៉ុប​អាមេរិក Madonna បាន​ភ្លាត់​ជើង​ដួល​ផ្កាប់​មុខ នៅ​មុខ​ទស្សនិកជន​ជា​ច្រើន​នាក់។ បើ​ទោះ​ជា​បាន​ងើប​ឡើង​វិញ​ភ្លាម​ៗ ប៉ុន្តែ​នាង​នៅ​តែ​មាន​អារម្មណ៍​ខ្មាស​អៀន មិន​អាច​សម្ដែង​បាន​ល្អ​រយៈ​ពេល​ពីរ​បី​នាទី​នៅ​លើ​ឆាក។

 

២. Zac Efron

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​ភាពយន្ត​ “Lorax” ដែល​ខ្លួន​បាន​សម្ដែង​កាល​ពី​ឆ្នាំ​២០១២ តារា​សម្ដែង Zac Efron បាន​ជ្រុះ​ស្រោម​អនាម័យ​យ៉ាង​ច្បាស់​ក្រឡែត​ចេញ​ពី​ហោប៉ៅ​នៅ​ពេល​កំពុង​ស្វាគមន៍​គោរព​អ្នក​គាំទ្រ។ ដោយ​មាន​អារម្មណ៍​ខ្មាស​អៀន Efron ញញឹម​តិច​ៗ​ និង​ឱន​រើស​របស់​នោះ​ទុក​វិញ ហើយ​ក៏​ពាក់​វ៉ែនតា​ដើម្បី​ចូលរួម​កម្មវិធី​ជា​បន្ត។

 

៣. Christina Aguilera

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

នៅ​ខែ​មករា ឆ្នាំ​២០១២ តារា​ចម្រៀង Christina Aguilera បាន​សម្ដែង​ក្នុង​ពិធី​បុណ្យ​សព​របស់​តារា​ចម្រៀង Etta James ខណៈ​មាន​ទឹក​ពណ៌​ក្រហម​ៗ​ហូរ​ចេញ​ពី​ជើង​របស់​នាង។ Aguilera នៅ​តែ​បន្ត​ច្រៀង ប៉ុន្តែ​គេ​ឃើញ​នាង​ព្យាយាម​លើក​ជើង​ជូត​ទឹក​នោះ​ចេញ​ជា​ច្រើន​ដង​មុន​ពេល​សម្ដែង​ចប់។ សារព័ត៌មាន​នានា​បាន​និយាយ​ថា ទឹក​នោះ​គឺ​ជា Spray ដែល​នាង​បាញ់​ឲ្យ​ស្បែក​ខ្មៅ ប៉ុន្តែ​វា​មាន​បញ្ហា ទើប​ហូរ​ចេញ​មក​ដូច្នេះ។​

 

៤. Fergie

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​ក្រុម​ចម្រៀង Black-Eyed Peas​ ក្នុង​ទីក្រុង San Diego កាល​ពី​ឆ្នាំ​២០០៥ កន្លង​ទៅ​ សមាជិក​នារី​តែ​ម្នាក់​ គឺ​តារា​ចម្រៀង Fergie បាន​លេច​នោម​លើ​ឆាក​នៅ​ពេល​កំពុង​សម្ដែង​បទ “Let’s Get It Started”។ បើ​ទោះ​ជា​អ្នក​នាំ​ពាក្យ​បាន​បដិសេធ​ជា​ច្រើន​ដង​ចំពោះ​អ្វី​ដែល​កើត​ឡើង ប៉ុន្តែ​ចុង​ក្រោយ​ Fergie ក៏​បាន​និយាយ​ដោយ​ខ្លួន​ឯង​ថា​ នាង​បាន​ផឹក​ទឹក​២​កែវ​មុន​ឡើង​សម្ដែង និង​មិន​បាន​ចូល​បន្ទប់​ទឹក​នោះ​ទេ។ លុះ​ពេល​រាំ​លោត​លើ​ឆាក​ខ្លាំង​ពេក​ក៏​មាន​រឿង​បែប​នេះ​តែ​ម្ដង​ទៅ។

 

៥. Justin Bieber

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

នៅ​យប់​ដំបូង​នៃ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​តារា​ចម្រៀង Justin Bieber កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​របស់​ខ្លួន​ជ្រួលច្របល់ ខណៈ​សម្ដែង​សុខ​ៗ​ស្រាប់​តែ​ក្អួត​នៅ​លើ​ឆាក។ ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ផង តារា​រូប​នោះ​ក៏​រត់​ទៅ​ខាង​ក្រោយ​ឆាក​បាត់​នៅ​ពេល​ការ​សម្ដែង​មិន​ទាន់​បញ្ចប់​។ បន្ទាប់​ពី​សុំទោស​ទស្សនិកជន Justin Bieber ក៏​បាន​បន្ត​សម្ដែង​ធម្មតា​លុះ​ចប់​កម្មវិធី។ នៅ​ថ្ងៃ​បន្ទាប់ តារា​រូប​នេះ​ក៏​បាន​ប្រាប់​ថា​គេ​មិន​ស្រួល​ខ្លួន​ដោយ​សារ​តែ​ផឹក​ទឹកដោះ​គោ​ច្រើន​ពេក និង​បាន​ញ៉ាំ​ Pasta ទៀត​មុន​ពេល​ឡើង​សម្ដែង។​

 

៦. Katy Perry

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

នៅ​ពេល​កំពុង​សម្ដែង​បទ “I Kissed a Girl” ក្នុង​កម្មវិធី MTV Latin America Awards តារា​ចម្រៀង Katy Perry បាន​ប្រឡាក់​ខ្លួន​ឯង​ជាមួយ​នំ​ខេក​ពណ៌​ផ្កា​ឈូក​ដ៏​ធំ​ដើម្បី​ឲ្យ​ការ​សម្ដែង​របស់​នាង​កាន់​តែ​ទាក់ទាញ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខ្មាស​គេ​នោះ​គឺ​ថា ក្រោយ​ពី​មាន​នំ​ខេក​ជាប់​ខ្លួន នាង​ក៏​រអិល​ដួល​ ក្រោក​មិន​រួច​មួយ​ដង​ជា​ពីរ​ដង​នៅ​លើ​ឆាក។

 

៧. Janet Jackson

ប្រជុំ​រឿង​អាម៉ាស់​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​​ជីវិត​តារា​ល្បី
 

រឿង​ដ៏​អាម៉ាស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​សម្ដែង​តាម​ទូរទស្សន៍ គឺ​នៅ​ពេល​ដែល តារា​ចម្រៀង Janet Jackson និង Justin Timberlake ឡើង​សម្ដែង​ជាមួយ​គ្នា​ក្នុង​កម្មវិធី Super Bowl កាល​ពី​ឆ្នាំ​២០០៤។ Timberlake បាន​ចាប់​ហែក​ផ្នែក​ខ្លះ​នៃ​អាវ​របស់ Jackson តែ​ក៏​ជ្រុល​ដៃ​ ធ្វើ​ឲ្យ​សុដន់​របស់​នាង ទាំង​មូល​​លេច​លើ​ឆាក។ រឿង​ដ៏​អាម៉ាស​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​លើ​សារព័ត៌មាន​ជុំវិញ​ពិភពលោក ហើយ​អាជីព​របស់ Janet Jackson ក៏​ចាប់​ផ្ដើម​មាន​ការ​រង្គោះរង្គើ​តាំង​ពី​ពេល​នោះ​មក ៕

អានអត្ថបទ៖ Justin Bieber ត្រូវ Mayweather ដេញ​វាយ​ឡើង​ទ្រោម ហើយ​ចាក់​សំរាម​ដាក់​ទៀត!

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖therichest