អូបាម៉ា អំពាវនាវ ឲ្យត្រួតពិនិត្យអាវុធ ក្រោយមាន ករណីបាញ់ សម្លាប់ពលរដ្ឋខ្លួន កាលពីថ្ងៃសុក្រ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ បានធ្វើការអំពាវ នាវឲ្យមានការគ្រប់គ្រង និងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នុងស្រុក រយៈពេលមួយថ្ងៃក្រោយពីមានករណី  ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ពលរដ្ឋខ្លួនចំនួន ៣នាក់ និងរបួស ៩នាក់ទៀតនៅរដ្ឋមួយភាគខាង លិចប្រទេស។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយលើឡើងពីសម្ដី របស់លោក អូបាម៉ា ក្នុងសេចក្ដីថ្លែងការណ៍បន្ដទៀតថា “យើងត្រូវតែធ្វើអ្វីមួយ ដែលជាមធ្យោបាយងាយ ស្រួលសម្រាប់កំណត់មុខសញ្ញាជនណាដែលប្រដាប់ដោយអាវុធជាប់ខ្លួន ហើយមិនមានកិច្ចការប្រើ ប្រាស់អាវុធ”។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រកន្លងទៅនេះមានក្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារលើពលរដ្ឋធ្វើ ដំណើរនៅតាមដងផ្លូវបណ្ដាលឲ្យស្លាប់ចំនួន ៣នាក់ និង ៩នាក់ទៀតរងរបួស ហេតុការណ៍នេះកើតឡើង នៅទីក្រុង កូឡូរ៉ាដូ ក្នុងរដ្ឋភាគីខាងលិចប្រទេស៕

អូបាម៉ា អំពាវនាវ ឲ្យត្រួតពិនិត្យអាវុធ ក្រោយមាន ករណីបាញ់ សម្លាប់ពលរដ្ឋខ្លួន កាលពីថ្ងៃសុក្រ