យន្តហោះទម្លាក់គ្រាប់បែកសម្ព័ន្ធអាម៉េរិក អ៊ីរ៉ាក់ សម្លាប់យោធា IS ក្នុងថ្ងៃតែមួយអស់២៤នាក់

រ៉ាម៉ាឌី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ថា យន្តហោះច្បាំង ដែលគេដឹងថាជាប្រភេទទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលអីរ៉ាក់ និងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាម៉េរិក បានកំទេចទីតាំង និងសម្លាប់ក្រុមយោធារបស់រដ្ឋឥស្លាមឲ្យស្លាប់អស់២៤នាក់ ។

ប្រភព័ត៌មានពីកងរក្សាសន្តិសុខនៅភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ បានប្រាប់ដល់ស៊ិនហួ ថា នៅថ្ងៃសៅរ៍ម្សិលមិញនេះ ការទម្លាក់គ្រាប់បែកដែលធ្វើឡើងដោយយន្តហោះច្បាំងដែលជា សម្ព័ន្ទមិត្តសហរដ្ឋអាម៉េរិក និងអ៊ីរ៉ាក់នោះ បានធ្វើឲ្យទីតាំងរបស់ក្រុមរដ្ឋឥស្លាមត្រូវកំទេច និងសម្លាប់ពួកនេះអស់ចំនួន២៤នាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំងរបស់អ៊ីរ៉ាក់ ទៅលើទីតាំងយោធារបស់ក្រុមរដ្ឋឥស្លាម បានធ្វើឡើងនៅតំបន់ Albu Eitha ភាគខាងជើងខេត្ត Anbar នៃរដ្ឋធានី Ramadi ដែលមានរយៈចម្ងាយប្រមាណ១១០គីឡូម៉ែត្រពីរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យពួករដ្ឋឥស្លាមស្លាប់អស់១៥នាក់ ។

ទន្ទឹមនឹងនេះដែរ យន្តហោះទម្លាក់គ្រាប់បែកដែលជាកងទ័ពអាកាសសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក ក៏បានទម្លាក់គ្រាប់បែក កំទេចទីតាំងនៅតំបន់ Juwaiba ភាគខាងកើត រដ្ឋធានី រ៉ាម៉ាឌី និងបានកំទេចទីតាំងសត្រូវចំនួន០២កន្លែង និងបានសម្លាប់ពួករដ្ឋឥស្លាមអស់៩នាក់ និងធ្វើឲ្យពួកនេះរងរបួសចំនួន១២នាក់ ។
គួរបញ្ចាក់ថា នេះជាការវាយប្រហារមួយតាមដែនអាកាសពីក្រុមរក្សាសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់ និងសម្ព័ន្ធមិត្តដែលមានកងទ័ពចល័ត ដែលប្រចាំការ និងចាំកំទេចពួករដ្ឋឥស្លាមឲ្យអស់ ពីតំបន់ ៕

យន្តហោះទម្លាក់គ្រាប់បែកសម្ព័ន្ធអាម៉េរិក អ៊ីរ៉ាក់ សម្លាប់យោធា IS ក្នុងថ្ងៃតែមួយអស់២៤នាក់