លួងលោម​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​យក​ទៅ​​រំលោភ​​នៅ​វាល​ស្រែ

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ក្មេង​ស្រី​ម្នាក់​​​អាយុ​៧​ឆ្នាំ​ នៅ​​ស្រុក​មេមត់ ​ខណៈ​​ពេល​រត់លេងបិទពួន​ត្រូវ​​​យុវជន​ ​ឈ្មោះ នឹម ពៅ​ ហៅ​កម ​អាយុ​១៩​ឆ្នាំ នៅ​ស្រុក​​ជា​មួយ​​​គ្នា​ល្បួងនាំ​ទៅ​រំលោភ​សេពសន្ថវៈ ​កាល​ពី​​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ​​នៅ​វាលស្រែ​ខាងកើត​ភូ​មិ​​ចម្ងាយ​ប្រហែល​៧០០​ម៉ែត្រ ​​រំលង​បាន​​មួយ​ថ្ងៃ ​​ត្រូវ​សមត្ថកិច្ច​​ ​ធ្វើ​ការ​ស្រេាវ​ជ្រាវ​ចាប់​​ខ្លួន​ ​។

​មន្ត្រី​​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ​ដំបូង​មាន​​ក្មេង​ៗ​ប្រុស​ស្រី​៤​នាក់ បាន​នាំ​គ្នា​រត់​លេង​នៅ​វាលស្រែ​ ស្រប​ពេល​ដែល​ជនសង្ស័យ​​​ដើរ​ត្រឡប់​មក​ពីស៊ី​ឈ្មួ​ល​ច្រូតស្រូវ​ឲ្យ​គេ​វិញ ឃើញ​​ក៏​មក​លេង​ជាមួយ​​គ្នា​ដែរ​ក​កើត​​មាន​ចំណង់​​ផ្លូវភេទ ​​ស្រប​​ពេល​ដែល​ក្មេង​ៗ​ទាំងនោះ​ត្រឡប់​មក​ផ្ទះ​វិញ​ យុវជនសង្ស័យ​បាន​​លួង​លោម​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​ព្រៃ​វាលស្រែ​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល​ ​​ធ្វើ​សកម្ម​ភាព​​ចាប់រំលោភ​​​នាង​តែ​ម្តង​​ ជួន​មាន​ក្មេង​ស្រី​ជំទង់​ម្នាក់​វ័យ​១៣​ឆ្នាំ បាន​ជិះ​ម៉ូតូ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​​​ចំណុច​​កើតហេតុ ហួស​បន្តិច ​ក៏​ឮ​​សំឡេង​​ក្មេង​ស្រី​​រង​គ្រោះ​ហៅឱ្យ​​ជួយ​​ ក៏​ឈប់​ម៉ូតូ​រួច​​​ឌុប​នាង​​ទៅ​​នាំ​ទៅ​ផ្ទះ​វិញ ។

ពេល​​មក​ផ្ទះ ​នាង​ក៏​​រៀប​រាប់​រឿង​​​​ប្រាប់​​ឪពុកម្តាយ​ឲ្យ​បានដឹង ​និង​​​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ ​រួច​​​ឪពុកម្តាយក៏​ទៅ​​ប្តឹង​​​នគរ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​ជាំ​ក្រវៀន លុះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៨ ​វិច្ឆិកា ២០១៥ ​ក្រោម​​ការ​​ស្រាវ​ជ្រា​វ​​​​របស់​នគរបាល​ស្រុក​មេមត់ ​​ទើប​ឈាន​ទៅ​​ឃាត់​ខ្លួន​យុវជន​សង្ស័យ​​​​យក​ទៅ​​សួរ​នាំ​នៅ​ប៉ុ​ស្តិ៍ ​។ នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​ យុវជន​រូប​នេះ​បាន​​​ឆ្លើយសារភាព​ពី​ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​​​ទៅ​លើ​នាង​គ្រោះ​ ។

​មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា  ​​នេះ លោក​វរ​សេនី​យ៏​ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ​ក៏​ដូច​ជា​​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ​​​​បាន​​កសាង​សំណុំ​រឿង​​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់  ៕