ស្តែងណាស់! ពួកជីហាដរដ្ឋអ៊ីស្លាម ត្រូវគ្រាប់ផ្លោងស្លាប់ មួយរំពេច ពេលកំពុងថតវីដេអូ នៅលេនដ្ឋាន (មានវីដេអូ)

ស៊ីរី៖ កងកម្លាំងជីហាដ រដ្ឋអ៉ីស្លាមម្នាក់ បានស្លាប់ភ្លាមៗ នៅទីតាំងលេនដ្ឋានរបស់ខ្លួន ដោយសារគ្រាប់ផ្លោងមួយគ្រាប់ ខណៈពេលកំពុងតែនិយាយ ក្នុងមុខកាមេរ៉ា ថតវីដេអូឃោសនា។

បុរសពុកចង្ការវែង នៅក្នុងវីដេអូ គេស្គាល់ឈ្មោះថា Ajnad al-Sham ត្រូវបានគេជឿថា ជាសកម្មប្រយុទ្ធជីហាដ រដ្ឋអ៉ីស្លាម។ ទិដ្ឋភាពដែលថតបានយ៉ាងស្តែងៗនោះ ពេលរូបគេកំពុងតែឈរនិយាយ ទាំងទឹកមុខរីករាយទៅកា​ន់កាមេរ៉ា ស្របពេលដែលគ្រាប់ផ្លោងកំពុងហោះសំដៅមករកលេនដ្ឋាន ដែលគេកំពុងស្ថិតនៅនោះ។គ្រាប់ផ្លោង ដែលមិនដឹង ថាបាញ់ចេញមកពីទីណានោះ បានផ្ទុះហ៊ុយផ្សែងខ្មៅអួរអាប់ បាត់ទាំងស្រមោលមនុស្សនៅក្នុងវីដេអូនោះតែម្តង។

ជាក់ស្តែង សំឡេងស្រែករបស់មនុស្សនៅជុំវិញ បានលឺឡើង រួមទាំងសំឡេងថ្ងូរឈឺចាប់របស់អ្នកកាន់កាមេរ៉ាផងដែរ នៅពេលដែលរូបភាពក្នុងកាមេរ៉ានោះបានក្លាយ ទៅជាងងឹត។ យ៉ាងណាមិញ អ្នកកាន់កាមេរ៉ា ក៏ត្រូវបានគេរាយការណ៍មកថា ស្លាប់បាត់បង់ជីវិតផងដែរ៕

ស្តែងណាស់! ពួកជីហាដរដ្ឋអ៊ីស្លាម ត្រូវគ្រាប់ផ្លោងស្លាប់ មួយរំពេច ពេលកំពុងថតវីដេអូ នៅលេនដ្ឋាន (មានវីដេអូ)ស្តែងណាស់! ពួកជីហាដរដ្ឋអ៊ីស្លាម ត្រូវគ្រាប់ផ្លោងស្លាប់ មួយរំពេច ពេលកំពុងថតវីដេអូ នៅលេនដ្ឋាន (មានវីដេអូ)

សូមទស្សនា វីដេអូឃ្លីប ខាងក្រោម៖

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត