កូនប្រុសអកត្តញ្ញូ ឲ្យឪពុកម្តាយ អង្គុយយាម កន្លែងចតឡានរបស់ខ្លួន កុំឲ្យមានគេចូលចតបាន

ចិន៖ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ទាក់ទិនទៅនឹង ការខ្វះកន្លែងចតរថយន្ត ម្ចាស់រថយន្តមួយរូប នៅទីក្រុងណានជីង បានដាច់ចិត្តបញ្ចុះបញ្ចូលឲ្យឪពុកម្តាយបង្កើត វ័យចំណាស់របស់ខ្លូន ឈរយាមល្បាតកន្លែងសម្រាប់ចតរថយន្តជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យមានអ្នកផ្សេង មកចតនៅត្រង់ទីតាំងនោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជារៀងរាល់ល្ងាច គេសង្កេតឃើញយាយតាវ័យចំណាស់ទាំងពីរ តែងតែចេញទៅប្តូរវេនគ្នា អង្គុយយាមល្បាត កន្លែងចតយានយន្ត នៅលើកំណាត់ផ្លូវមួយកន្លែង ក្បែរវិថី Yancang Bridge ។ គួរបញ្ជាក់ថា ពួកគាត់ មានកូនចំនួន២នាក់ ក្នុងនោះមានកូនប្រុសម្នាក់ ស្រីម្នាក់។ ដោយហេតុតែ មានពេលខ្លះ កូនប្រុសគាត់ មកផ្ទះយឺត ក្រោយចេញពីកន្លែងធ្វើការ ហើយថែមទាំងកន្លែងចតឡាន ត្រូវអ្នកដទៃចតទៀតនោះ ហេតុដូចនេះហើយ ពួកគាត់ដែលជាឪពុកម្តាយ សុខចិត្តរ៉ាប់រងប្តូរវេនគ្នា យាមកាមកន្លែងចតឡាននោះ ដើម្បីរក្សាកន្លែងទំនេរសម្រាប់កូនខ្លួន ពេលត្រឡប់មកផ្ទះវិញ។

យ៉ាងណាមិញ ទោះបីជាអាកាសធាតុរងា យ៉ាងណាក៏ដោយ ពួកគាត់នៅតែរង់ចាំ យ៉ាងអត់ធ្មត់នៅទីនោះ រហូតដល់យប់ផងដែរ។ ជាក់ស្តែង នៅក្នុងរូបភាពដែលអ្នកដំណើរថតបាន មានសីតុណ្ហភាពត្រជាក់ខ្លាំងណាស់ ផ្ទុយទៅវិញ ស្ត្រីចំណាស់ជាម្តាយរូបនោះ នៅតែក្រាញននៀល រង់ចាំយាមកន្លែងចតឲ្យកូន មិនព្រមចេញទៅណា មួយជំហានឡើយ៕

កូនប្រុសអកត្តញ្ញូ ឲ្យឪពុកម្តាយ អង្គុយយាម កន្លែងចតឡានរបស់ខ្លួន កុំឲ្យមានគេចូលចតបានកូនប្រុសអកត្តញ្ញូ ឲ្យឪពុកម្តាយ អង្គុយយាម កន្លែងចតឡានរបស់ខ្លួន កុំឲ្យមានគេចូលចតបានកូនប្រុសអកត្តញ្ញូ ឲ្យឪពុកម្តាយ អង្គុយយាម កន្លែងចតឡានរបស់ខ្លួន កុំឲ្យមានគេចូលចតបានកូនប្រុសអកត្តញ្ញូ ឲ្យឪពុកម្តាយ អង្គុយយាម កន្លែងចតឡានរបស់ខ្លួន កុំឲ្យមានគេចូលចតបាន

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត