សប្តាហ៍ក្រោយ​សាលារាជធានី​ នឹងឆ្លើយតប​ទៅកាន់ ​NGO ដែល​សុំហែរក្បួន​សិទ្ឋ​មនុស្ស​ ១០ធ្នូ

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ជាង២០០ នឹងប្រារព្ឋទិវាសិទ្ឋមនុស្ស អន្តរជាតិ១០ធ្នូ ក្រោមប្រធានបទលើក កំពស់សិទ្ឋសេរីភាព នៅកម្ពុជា។

តាមការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិល ទោះបីការឆ្លើយតបជាអវិជ្ជមាន ពីសាលាក្រុង ក៏ដោយក៏ក្រុមអង្គការសង្គមស៊ីវិល ជាង២០០ស្ថាប័ន និងមានសមាជិក រហូតដល់ជាង ៥០០០នាក់ នៅទូទាំងប្រទេសកម្ពុជា នឹងប្រារព្ឋពិធីនេះដដែល។ ដោយផ្តើមហែរក្បួនចេញពីស្តាតអូឡាំពិច ទៅកាន់ទីលានមុខវត្តបុទុមវតី៏។ សំរាប់ឆ្នាំនេះ សារជារួមដែលពួកគេចង់បាន គឺលើកកំពស់សិទ្ឋសេរីភាព នៅកម្ពុជា។ ចំណែកឯតាមបណ្តាលខេត្ត ក៏នឹងធ្វើដូចនៅភ្នំពេញដែរ។

បើតាមអ្នកនាំពាក្យសាលាក្រុង លោកឡុង ឌីម៉ង ប្រាប់ដើមអម្ពិលថា សាលាក្រុងបានទទួល សំណើរស្នើរសុំនេះហើយ ហើយនៅសប្តាហ៍ក្រោយ នឹងឆ្លើយតបទៅកាន់ ក្រុងអង្គការសង្គមស៊ីវិលទាំងនោះ។ តែលោកមិនទាន់បញ្ជាក់ថា ចំលើយនោះនឹងវិជ្ជមាន ឬអវិជ្ជមានទេ? លោកថា មូលហេតុដែលមានការឆ្លើយយឺត ដោយសារតែរវល់ក្នុង ពិធីបុណ្យអំទូកមួយសប្តាហ៍កន្លងមកនេះ៕

សប្តាហ៍ក្រោយ​សាលារាជធានី​ នឹងឆ្លើយតប​ទៅកាន់ ​NGO ដែល​សុំហែរក្បួន​សិទ្ឋ​មនុស្ស​ ១០ធ្នូ