គ្រូបង្វឹក​ក្លិប Man City បារម្ភ​នៅ​ពេល​កីឡាករ សឺ​ជី​អូ អា​ហ្គេ​រ៉ូ របួស

លោក​ម៉ា​នូ​អេ​ល ប៉េ​ឡេ​ហ្គ្រី​នី គ្រូបង្វឹក​ក្លិប​Man City បង្ហើប​ឱ្យ​ដឹង​ថា លោក​ពិតជា​បារម្ភ​ពេល​ឃើញ​កីឡាករ​សឺ​ជី​អូ អា​ហ្គេ​រ៉ូ ខ្សែប្រយុទ្ធ​ឆ្នើម​មាន​របួស​ត្រង់​ក​.​ជើង​នៅ​ពេល​ប្រកួត​ឈ្នះ​ក្លិប​Southamptom ៣-១​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ប៉ុន្តែ​សំណាងល្អ​របួសស្រាល ។

លោក​ថ្លែង​ថា​៖ «​អ្វី​ដែល​សំខាន់ គឺ​ការ​ប្រកួត​លើក​នេះ​Man City  ទទួល​បាន​៣​ពិន្ទុ ។ កីឡាករ​យើង​លេង​បាន​ល្អ​ក្នុង​រយៈពេល​៤៥​នាទី​ដំបូង ប៉ុន្តែ​យើង​ចាប់ផ្ដើម​ព្រួយបារម្ភ​ភ្លាម​ៗ​នៅ​ពេល​ខ្សែប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទី​ន អា​ហ្គេ​រ៉ូ រង​របួស​កជើង » ៕