Liverpool និង Everton ចាប់អារម្មណ៍​អ្នកចាំទី​ក្លិប Stoke City

ទីភ្នាក់ងារ​ព័ត៌មាន Mirror របស់​អង់គ្លេស​ផ្សាយ​ថា ក្លិប​Liverpool និង Everton កំពុង​ចាប់អារម្មណ៍​កីឡាករ ជែក បាត​លែ​ន អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អាយុ​២២​ឆ្នាំ របស់​ក្លិប​Stoke City  មក​លេង​ឱ្យ​ក្លិប​នៅ​រដូវ​កាល​ក្រោយ​ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន ។

ក្លិប​ល្បី​ទាំង​២​នៅ​ប្រឺ​មី​ញេ​លី​ក បាន​តាមដាន​សមត្ថភាព​កីឡាករ​បាត​លែ​ន យ៉ាង​ដិត​ដល់ និង​កំពុង​ត្រៀម​បញ្ចុះបញ្ចូល​អ្នកចាំទី​រូប​នេះ​ផង​ដែរ​។ ចំណែក​លោក​ម៉ាក ហ៊ី​វ គ្រូ​បង្វឹក​​ក្លិប​Stoke City ក៏​កំពុង​ព្យាយាម​រិះរក​គ្រប់​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា​ឱ្យ​កីឡាករ​រូប​នេះ​ស្ថិត​ក្នុង​ក្លិប​លោក​បន្ត​ទៀត ៕