ល្វី វ៉ា​ន់​ហ្គា​ល ៖ កីឡាករ Man Utd មិន​បាន​ហាត់​សម​2​ថ្ងៃ ទើប​លេង​ស្មើ 1-1 ជាមួយ​ក្លិប Leicester City

លោក​ល្វី វ៉ា​ន់​ហ្គា​ល គ្រូបង្វឹក​ក្លិប Man Utd បាន​បញ្ជាក់​ថា ដោយសារ​កីឡាករ​មិន​បាន​ហាត់​សម​២​ថ្ងៃមុន​ការ​ប្រកួត​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​ទើប​លេង​ស្មើ​១-១ ជាមួយ​ក្លិប Leicester City កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ។

ក្រោយ​ចប់​ការ​ប្រកួត​លោក​ល្វី វ៉ា​ន់​ហ្គា​ល បញ្ជាក់​ថា កីឡាករ​Man Utd​មិន​បាន​ហាត់​សម​បន្ទាប់​ពី​ក្លិប​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប PSV Eindhoven ក្នុង​លទ្ធផល ០-០ នៅ​ក្របខ័ណ្ឌ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​លើក​ទី​៥ ក្នុង​ពូ​ល B កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ទើប​ធ្វើ​ឱ្យ​លទ្ធផល​ក្នុង​ប្រឺ​មី​ញេ​លី​ក លេង​ត្រឹម​ស្មើ ១-១ ជាមួយ​ក្លិប Leicester City ៕