អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​​តំណ​ភ្ជាប់​អ៊ីនធឺណិតថ្មី លឿន​ជាង Wi-Fi ១០០ ដង

អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​​តំណ​ភ្ជាប់​អ៊ីនធឺណិតថ្មី លឿន​ជាង Wi-Fi ១០០ ដង

ក្រុមហ៊ុនមាន​មូលដ្ឋាន​​នៅ​ប្រទេស​អេស្តូនី Velmenni បាន​ធ្វើតេស្ត​សាកល្បង​​តំណ​ភ្ជាប់​អ៊ីនធឺណិត​ថ្មីមួយ​ប្រភេទ ហៅ​ថា Li-Fi ដែល​មាន 1 gigabyte ក្នុង​មួយ​វិនាទី ឬ​លឿន​ជាង Wi-Fi ដល់​ទៅ ១០០ ដង។

 

អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​​តំណ​ភ្ជាប់​អ៊ីនធឺណិតថ្មី លឿន​ជាង Wi-Fi ១០០ ដង

អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​​តំណ​ភ្ជាប់​អ៊ីនធឺណិតថ្មី លឿន​ជាង Wi-Fi ១០០ ដង

 

Li-Fi កើត​មាន​គឺ​​​​អាស្រ័យ​​លើ​បច្ចេកវិទ្យា​ពន្លឺ​ភ្លើង (VLC) បង្កើត​​ក្នុង​ឆ្នាំ​២០១១ ដែល​ចែកចាយ​ព័ត៌មាន​ដោយ​ប្រើ​ភ្លើង LED ។ ដោយ Li-Fi អាស្រ័យ​លើ​ពន្លឺ​ភ្លើង វា​មិន​អាច​ឆ្លង​កាត់​ពី​ជញ្ជាំង​មួយ​ទៅ​មួយ​ដូច Wi-Fi ទេ ប៉ុន្តែ​វិធី​សាស្ត្រ​នេះ​អាច​បង្កើន​សុវត្ថិភាព​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ ពី​​ការ​ប៉ុនប៉ង​របស់ Wireless Hacker។

 

លោក Deepak Solanki នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ខាងលើ បាន​ប្រាប់ IBTimes UK ថា បច្ចេកវិទ្យា​នេះ អាច​នឹង​ដាក់​ឱ្យ​អតិថិជន​​ប្រើប្រាស់​ក្នុង​រយៈ​ពេល​បី​ទៅ​បួន​ឆ្នាំ​ខាងមុខ។ ​

 

លោក Harald Haas សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Edinburgh និង​ជា​អ្នក​បង្កើត Li-Fi បាន​បង្ហាញ​ថា បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​លើក​មក​ពិភាក្សា​​ក្នុង TED talk កាល​ពី​ឆ្នាំ​២០១១។

 

ទស្សនា​វីដេអូរបស់​លោក Harald Haas ដូច​ខាងក្រោម…

 

 
របាយការណ៍​ថ្មី​ ចាត់​ថ្នាក់​បុគ្គល​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​

 

អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​​តំណ​ភ្ជាប់​អ៊ីនធឺណិតថ្មី លឿន​ជាង Wi-Fi ១០០ ដង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Nextshark

នាំមកជូនដោយ

អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​​តំណ​ភ្ជាប់​អ៊ីនធឺណិតថ្មី លឿន​ជាង Wi-Fi ១០០ ដង