អ៊ី វ៉ា បង្ហើប​ពី​ការថែរក្សា​រាង​ឲ្យ​ស្វែ​ល

Sanofi

កាលពី​ប៉ុន្មាន​ខែ​មុន​នោះ​តារាចម្រៀង​របស់​ផលិតកម្ម សាន់​ដេ កញ្ញា អ៊ី វ៉ា មាន​ទម្ងន់ ៥០ គីឡូក្រាម តែ​ឥឡូវ​នៅសល់តែ ៤៥ គីឡូក្រាម​ប៉ុណ្ណោះ ដែល​ការ​បង្ហាញខ្លួន​លើក​ឆាក​តន្ត្រី​កាលពី​កន្លងទៅ នេះ​គេ​បានឃើញ​នាង​មាន​រាង​ស្រ​ឡូ​ន​ស្អាត​ធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​ឃើញ​នាង​ហើយ​នាំគ្នា​សរសើរ​មិន​ដាច់​ពី​មាត់ ។​

​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​កញ្ញា អ៊ី វ៉ា ថា ការ​សម្រក​ទម្ងន់​នេះ​នាង​មិនបាន​ប្រើ​ផលិតផល​សម្រក ទម្ងន់​អ្វី​ទេ ពោលគឺ​នាង​ព្យាយាម​ហាត់ប្រាណ និង តមចំណី ដោយ​ក្នុងនោះ​សំខាន់ នាង​កាត់បន្ថយ​ការ​ញ៉ាំ​ចំណី និង អាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​។ ហើយ​ការ​សម្រក​ទម្ងន់​អស់​ប្រាំ​គីឡូ​នេះ​គឺ​នាង​បាន​ប្រើ​រយៈពេល​ប្រមាណ​ជា​ជិត​បី​ខែ​ទើប​ស្រក​មក​នៅ​ប៉ុណ្ណេះ ។​

​តារាចម្រៀង​ស្រី​សាច់​សខ្ចី អ៊ី វ៉ា បន្តថា ការ​សម្រក​ទម្ងន់​តាម​វិធី​នេះ​ទោះជា​ស្រក​យឺត​តែ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​ហេតុផល​ដែល​នាង​ព្យាយាម​សម្រក​រាង គឺ​មកពី​រាង​នាង​មើលទៅ​មិនសូវ​ស្អាត​កាល​នាង​ឡើង​ទម្ងន់​ខ្លួន​ដល់ ៥០ គីឡូក្រាម​។ ម្យ៉ាងទៀត​អ្នកគាំទ្រ និង កាន់​កម្មវិធី​សិល្បៈ​មួយចំនួន​ក៏បាន​និយាយថា បើ​នាង​មាន​គីឡូ​ត្រឹម ៤៥ ទៅ ៤៦ គីឡូក្រាម​គឺ​រាង​របស់​នាង​មើលទៅ​សម និង កាន់តែ​ស្អាត ទើប​នាង​ចេះតែ​ខិតខំ​ព្យាយាម​តមចំណី និង ហាត់ប្រាណ ព្រោះ​បច្ចុប្បន្ន​អ្នកសិល្បៈ​គេ​ពេញនិយម​តែ​រាង​ស្វែ​លៗ ទើប​មាន​ទីផ្សារ​សម្បូរ​ព្រមទាំង​ការងារ​ល្អ​៕ ដេវីត​

Related