របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​


របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​

មាន​អត្ថបទ​សុខភាព​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​ពី​របៀប​ថែរក្សា​ផ្ទៃ​មុខ​ដោយ​ប្រើ​វិធី​ធម្មជាតិ ឬ​វិធី​ធ្វើ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ទិញ​ផលិតផល​ថ្លៃ​ ប៉ុន្តែ​ក្នុង​ចំណោម​វិធី​ទាំងនោះ ក៏​មាន​វិធី​ខ្លះ​អាច​បណ្ដាល​ឱ្យ​ខូច​ស្បែក​មុខ​បាន​ដែរ បើ​យើង​នៅ​តែ​បន្ត​ប្រើ​វា​ញឹកញាប់​នោះ​។ ខាង​ក្រោម​នេះ គឺ​ជា​របស់​​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​គិត​ឡើង​វិញ និង​យក​ល្អ​គួរ​តែ​ឈប់​យក​វា​មក​លាប​លើ​ផ្ទៃ​មុខ​ ដោយ​សារ​មូល​ហេតុ​ដូច​ខាង​ក្រោម​៖
 
១- ម្សៅ​សូដា​៖

របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​
 
​​ម្សៅ​សូដា​ជា​វត្ថុធាតុ​ដែល​អាច​ជួយ​ឱ្យ​ស​បាន​ មិន​ថា​យក​មក​ដុស​ធ្មេញ​ លាប​ក្លៀក​ ឬ​បំបាត់​ស្នាម​ខ្មៅ​ត្រង់​កន្លែង​ណា​ផ្សេង​ទេ តែ​អ្នក​គួរ​តែ​ចៀសវាង​យក​វា​មក​លាប​លើ​ផ្ទៃ​មុខ ព្រោះ​ម្សៅ​សូដា​អាច​ចូល​ទៅ​បន្សាប​ជាតិ​អាស៊ីត​ធម្មជាតិ​ក្នុង​ខ្លួន​មនុស្ស ដែល​អាច​ឱ្យ​បាក់តេរី​នៃ​ការ​កើត​មុន​អាច​រស់នៅ​បាន​។ ហេតុ​នេះ បើ​អ្នក​ប្រើ​ម្សៅ​សូដា​មក​លាប​លើ​មុខ នោះ​ដូច​ជា​អ្នក​ទុក​ឱកាស​ឱ្យ​ការ​កើត​មុន​ដូច្នេះ​ដែរ។
 
២- ក្រូច​ឆ្មារ៖

របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​
 
​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីត​ដែល​អាច​កាត់​ ឬ​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ទៅ​ជា​ស្ដើង ហើយ​អាច​បង្ក​ឱ្យ​ឡើង​ក្រហម ឬ​រលាក​បាន​ទៀត​ផង​នៅ​ពេល​អ្នក​ប្រើ​វា​ហើយ ដើរ​ក្រោម​ពន្លឺ​ថ្ងៃ​។
 
៣- ថ្នាំ​ដុស​ធ្មេញ​៖

របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​
 
ស្រដៀង​គ្នា​នឹង​ម្សៅ​សូដា​ដែរ​ ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​មក​លាប​លើ​ផ្ទៃ​មុខ​ ឬ​ត្រង់​ចំណុច​ណា​មួយ​លើ​មុខ​ក៏​អាច​បង្ក​ឱ្យ​ខូច​មុខ​បាន​ដែរ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​របក​ៗ ឬ​រលាក​បាន​បើ​អ្នក​ប្រើ​វា​រយៈ​ពេល​យូរ​។
 
៤- ស្ករ​ស​៖

របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​
 
ស្ករ​ស​អាច​យក​មក​ប្រើ​បាន​ល្អ​សម្រាប់​តែ​តំបន់​ដែល​មាន​ស្បែក​ក្រាស់​ៗ ដូច​ជា​លើ​ដង​ខ្លួន​ និង​បបូរ​មាត់​ជា​ដើម​ តែ​សម្រាប់​តំបន់​ដែល​មាន​ស្បែក​ស្ដើង​ឆាប់​ខូច​ខាត​ដូច​ជា​ផ្ទៃ​មុខ យក​ល្អ​កុំ​ប្រើ​ស្ករ​ស​អី ព្រោះ​ស្ករស​មាន​ជ្រុង​តូច​ៗ​ដែល​អាច​ធ្វើ​ឱ្យ​ឆូត​ស្បែក​មុខ​របស់​អ្នក​។
 
៥- ឡេ​លាប​ខ្លួន​៖

របស់​ប៉ុន្មាន​យ៉ាង​នេះ​គួរ​ឈប់​លាប​លើ​ផ្ទៃ​មុខ បើ​មិន​ចង់​ឱ្យ​មុខ​ទៅ​ជា​ខូច​​
 
អ្នក​ខ្លះ​ប្រហែល​គិត​ថា​ ឡេ​លាប​ខ្លួន​ និង​ឡេ​លាប​មុខ​គឺ​អាច​ប្រើ​បាន​ដូច​គ្នា តែ​ការពិត​មិន​មែន​បែប​នេះ​ទេ​។ ឡេ​លាប​ខ្លួន​បាន​សារជាតិ​ក្រាស់​ជាង​ និង​មាន​ក្លិន​ខ្លាំង​ជាង​ឡេ​លាប​មុខ ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​អ្នក​ឡើង​ក្រហម ឬ​ក្រហាយ​បើ​អ្នក​យក​វា​មក​លាប​លើ​មុខ​។ ហេតុ​នេះ​បើ​ចង់​ថែម​ជាតិ​សំណើម​ដល់​ស្បែក​មុខ គួរ​ប្រើ​ឡេ​លាប​មុខ​ដែល​ត្រឹម​ត្រូវ​។
 
ចុចអាន៖ ទម្លាប់​ប្រចាំ​ថ្ងៃ​​៧​យ៉ាង​ ​បង្ក​ផល​ប៉ះ​ពាល់​​ដល់​សម្រស់​
 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ ​gurl