វាយប្រហារ​មូលដ្ឋានទ័ព​UN​នៅ​ម៉ា​លី

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ផ្សាយ​ថា មាន​ករណី​ផ្ទុះអាវុធ​មួយ​នៅ​មូលដ្ឋាន​កងទ័ព​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ក្នុង​ទីករុង​ឃី​ដាស ភាគ​ខាងជើង​ប្រទេស​ម៉ា​លី បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៣​នាក់ និង​រង​របួស​១៤​នាក់ ។

សមត្ថកិច្ច​ផ្នែក​សន្តិសុខ​នៅ​ម៉ា​លី​របស់​អង្គការសហប្រជាជាតិ (Minasma) ឱ្យ​ដឹង​ថា មូលដ្ឋានទ័ព​របស់​ពួក​គេ​ត្រូវ​បាន​វាយប្រហារ​ដោយ​កាំជ្រួច​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​៣​នាក់ មាន​មន្ត្រី​រក្សា​សន្តិភាព​ពី​ប្រទេស​ហ្គី​ណេ​ចំនួន​២​នាក់ និង​កងទ័ព​ម្នាក់ ហើយ​សង្ស័យ​ថា ជា​ថ្វីដៃ​របស់​ក្រុម​ប្រដាប់​អាវុធ​មូ​ស្ល៊ី​ម ។

កងកម្លាំង Minusma ដែល​មាន​ចំនួន​១០.០០០​នាក់ មក​ពី​ប្រទេស​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ា​លី កាលពី​ឆ្នាំ​២០១៤ ក្រោយ​ពី​បារាំង​ប្រកាស​ធ្វើ​ជា​អ្នកដឹកនាំ​កម្លាំង ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​កាន់កាប់​ក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស និង​លុកលុយ​ទៅ​ភាគ​ខាងត្បូង ៕