យ៉ាងហោចណាស់ស្លាប់ ៣នាក់ និងមួយចំនួនរបួស ក្នុងការវាយប្រហារ ទៅលើមូលដ្ឋានអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី

ម៉ាលី៖ បើយោងតាម អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មានគ្រាប់រ៉ុក្កែតចំនួន ៤គ្រាប់ បានធ្លាក់ចំមូលដ្ឋានរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសម៉ាលី។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៤ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងទីក្រុង គីដាល់ ភាគខាងជើងប្រទេសម៉ាលី ដែលបណ្តាលឲ្យមានមនុស្ស យ៉ាងហោចណាស់ ៣នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សមួយចំនួនទៀត បានរងរបួស។ ខណៈពេលនេះ កងទ័ពបារាំង និងកងកម្លាំងរបស់អង្គការសហប្រជាជាតិ កំពុងតស៊ូក្នុងការរក្សាស្ថេរភាពនៅក្នុងប្រទេសម៉ាលី ដែលជាអតីតប្រទេសស្ថិតនៅក្រោមអាណានិគមបារាំង និងក្រោយពីមានការវាយប្រហារ ទៅលើសណ្ឋាគារមួយ នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ កាលពីថ្ងៃ ២០ វិច្ឆិកា កន្លងទៅនេះ។ 

បើតាមការសើុបអង្កេតបានឲ្យដឹងថា ការវាយប្រហារទាំងនេះ ត្រូវបានរៀបចំឡើងដោយក្រុមជីហាដរដ្ឋអ៊ីស្លាមដែលមានមូលដ្ឋាន នៅក្នុងប្រទេសម៉ាលីភាគកណ្តាល ហើយគេបានដឹងថា ក្រុមនេះបានរៀបចំ គំរោងការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីខែមករា ដើមឆ្នាំ២០១៥ មកម៉្លេះ៕

 យ៉ាងហោចណាស់ស្លាប់ ៣នាក់ និងមួយចំនួនរបួស ក្នុងការវាយប្រហារ ទៅលើមូលដ្ឋានអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី យ៉ាងហោចណាស់ស្លាប់ ៣នាក់ និងមួយចំនួនរបួស ក្នុងការវាយប្រហារ ទៅលើមូលដ្ឋានអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី យ៉ាងហោចណាស់ស្លាប់ ៣នាក់ និងមួយចំនួនរបួស ក្នុងការវាយប្រហារ ទៅលើមូលដ្ឋានអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • យ៉ាងហោចណាស់ស្លាប់ ៣នាក់ និងមួយចំនួនរបួស ក្នុងការវាយប្រហារ ទៅលើមូលដ្ឋានអង្គការ សហប្រជាជាតិ ក្នុងប្រទេសម៉ាលី已关闭评论
  • 282 views
  • Hide Sidebar
    A+