របួស​ធ្ងន់​ស្រាល​ ៤នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​ និង​ ម៉ូតូ​នៅកៀន​ស្វាយ​

ភ្នំពេញ៖ បុរសស្ត្រី៤នាក់ បានរងរបួសធ្ងន់ និងស្រាលដោយសារ គ្រោះថ្នាក់ចរាចរណ៍ បុកគ្នារវាងម៉ូតូ និងម៉ូតូ នៅម៉ោងប្រមាណ១១ និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ស្ថិតនៅត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ៤៥ និង៤៦ ក្នុងភូមិសំរោងក្អែល៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីទាំងសងខាងសុទ្ធតែរងរបួសធ្ងន់ និងស្រាលដូចគ្នា ក្រោយពីកើតហេតុបន្តិច ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅភ្នំពេញដើម្បីសម្រាកព្យាបាល។

សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា នៅម៉ោងប្រមាណ១១ និង៣០នាទី ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរពីអ្នកលឿងមកភ្នំពេញ មកដល់ចំណុច ភូមិសំរោងក្អែរ៣ ក៏បានបុកគ្នាជាមួយម៉ូតូ សេ១២៥ ពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ស្លាកលេខកណ្តាល 1N-2907 បណ្តាលឲ្យរងរបួសទំាងអស់គ្នា។

បើតាមមន្ត្រីនគរលបាលមូលដ្ឋាន បានឲ្យដឹងថា ភាគីម៉ូតូសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ រងរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ដែលបើកបរដោយឈ្មោះ យ៉ត សុផល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិកនោ្ទង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះប៉ក់ សុភី ភេទស្រី អាយុ២៤ ឆ្នាំត្រូវជាអ្នកជិះពីក្រោយរងរបួសធ្ងន់។ ភាគីម៉ូតូC125ពណ៍ខ្មៅ ស្លាកលេខកណ្តាល 1N-2907 បើកបរដោយឈ្មោះ ជួន សុជាតិ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិស្គា ឃុំគោកខ្ចកស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះស៊ាង ណាត ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា រងរបួសស្រាល៕