មន្ត្រីពន្ឋដា​ខេត្ត បញ្ចប់​ការបង់ពន្ធ ​លើអចលន​ទ្រព្យ ឆ្នាំ ២០១៥ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ នេះ

បន្ទាយមានជ័យ ៖ លោក ព្រឹម សាលី ប្រធានពន្ឋដាខេត្ត បន្ទាយមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានជម្រាបដល់សាធារណ ជនទាំងអស់កដូចជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តបន្ទាយមានជ័យ រុះរាន់មកបង់ពន្ធ អចលនាទ្រព្យរបស់ខ្លួន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះថាជាថ្ងៃឱសានវាទ នៃការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ ២០១៥ នេះហើយ ។

លោកបន្តថា យោងតាមអគ្គនាយកដ្ឋានពន្ធដា បានចេញសេចក្ដីជូនដំណឹងកាល ពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៥នេះ ដែលជាការជូនដំណឹង ចុងក្រោយដល់ម្ចាស់ អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យ អនុលោមតាមសេចក្ដីជូនដំណឹង លេខ៨៨៤៤ អពដ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការពន្យារពេលលើកទី២ ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៥ ត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ដោយសង្កេតឃើញ មានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បានមកបំពេញ កាតព្វកិច្ចបង់ពន្ធប្រភេទនេះ នៅឡើយ ដូច្នេះដើម្បីជំរុញការ ប្រមូលពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០១៥ នេះ ឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ប្រជ្រៀតគ្នាមកប្រកាស បង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំទៅដល់ បាតុភាពអសកម្ម ដោយប្រការណាមួយនោះ ទើបអគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលឲ្យម្ចាស់អចលនទ្រព្យ ទាំងអស់ ដែលពុំទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធរួសរាន់ ទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលកំណត់ខាងលើម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជា ធរមាន។  អគ្គនាយកដ្ឋានពន្ធដា បានអំពាវនាវឲ្យម្ចាស់អចលនទ្រព្យ ទាំងអស់យកចិត្តទុកដាក់ គោរពកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់ របស់ច្បាប់បានចែងទុក ៕

មន្ត្រីពន្ឋដា​ខេត្ត បញ្ចប់​ការបង់ពន្ធ ​លើអចលន​ទ្រព្យ ឆ្នាំ ២០១៥ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ នេះ

មន្ត្រីពន្ឋដា​ខេត្ត បញ្ចប់​ការបង់ពន្ធ ​លើអចលន​ទ្រព្យ ឆ្នាំ ២០១៥ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ នេះ