អាល្លឺម៉ង់គ្រោង​បញ្ជូន​ទាហាន​១២០០នាក់​ឲ្យ​ទៅ​ជួយ​បារាំង​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម

មន្រ្តី​ជាន់ខ្ពស់​នៃ​កងទ័ព​អាល្លឺម៉ង់​បាន​ឲ្យដឹង នៅថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​នឹង​ដាក់ពង្រាយ​ទាហាន​ប្រមាណ​ជា ១ពាន់២រយនាក់ ដើម្បី​ជួយ​បារាំង ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ នេះ​នឹង​ជា​ប្រតិបត្តិការ​យោធា​ដ៏ធំមួយ ដែល​អាល្លឺម៉ង់​កម្រ​នឹង​ធ្វើ​នៅ​ក្រៅប្រទេស ហើយ​វា​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​ចំពោះ​បារាំង ដែល​ជា​សម្ព័ន្ធមិត្ត ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស។