អ្នក​ឧក​ញ៉ា គិត ម៉េង ជាប់ឆ្នោត​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​និង​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣

ភ្នំពេញ: នា​រសៀល​ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ នៅ​សភាពាណិជ្ជកម្ម​កម្ពុជា បានរៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោកប៉ា សុជាតិ​វង្ស បាន​ប្រសាសន៍​អបអរសាទរ​យ៉ាង​ស្មោះ​ចំពោះ អ្នក​ឧក​ញ៉ា គិត ម៉េង ដែល​ទើបបាន​ជាប់ឆ្នោត​សារជាថ្មី ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជាពិសេស ជាប់ឆ្នោត​ជា​ប្រធានសភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ នា​អាណត្តិ​ទី​៣​នេះ​។

​លោក​បាន​បន្តថា ទាំងនេះ​ជា​កត្តា​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ និង​ភាពត្រឹមត្រូវ របស់​វិស័យ​ឯកជន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ខឿនសេដ្ឋកិច្ច​ជាតិ ជាពិសេស​រាជធានី​ភ្នំពេញ និង​ដៃគូរ​មិនអាច​ខ្វះ​បាន ហើយ​នា​ឆ្នាំ​២០១៥ ខាងមុខនេះ កម្ពុជា​នឹង​ចូល​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​ប្រទេស​ដ៏ទៃទៀត​។ ដូចនេះ​វិស័យ​ឯកជន ជា​វិស័យ​មួយ​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​ដើរតួនាទី ចូលរួម​យ៉ាងសំខាន់ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់ សេដ្ឋកិច្ចជាតិ ក៏ដូចជា សម្រាប់​រាជធានី​ភ្នំពេញ​ផងដែរ​៕