គណបក្សសំបុកឃំ្មុសង្គមប្រជាធិបតេយ្យបានលើកឡើងថា គណបក្សសង្រ្គោះជាតិសន្យាដដែលៗ

បន្ទាយមានជ័យ៖  ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ គណបក្សសំបុកឃំ្មុសង្គមប្រជាធិបតេយ្យ បានប្រជំុ សមាជិក, អ្នកគាំទ្រ និងសម្ពោធស្នាក់ការបក្សខេត្ត ស្ថិត នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃំ្មុ និងសមាជិកអ្នកគាំទ្របក្សចូលរួម ៣៦០ នាក់។
ក្នុងនោះលោកម៉ម សូណង់ដូ ប្រធានគណបក្សបានលើកឡើងថា គោលដៅសំខាន់គឺ៖

១ ការផ្លាស់ប្តូរ
២ គណបក្សសង្រ្គោះជាតិសន្យាដដែលៗ មិនឃើញ មានអ្វីប្រែប្រួលទេ។
៣ គណបក្សសង្រ្គោះជាតិគ្មានសមត្ថភាព ដឹកនាំ។
៤ បញ្ហាការធ្វើស្រែចំការ ប្រមូលផល បាន ឈ្មួញអោយថោក  ។
៥ បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ។៦គណបក្សសង្រ្គោះជាតិបានជាប់ឆ្នោតហើយត្រូវដោះស្រាយអ្វីៗជូនប្រជាពលរដ្ឋ ។
៧ គណបក្សសង្រ្គោះជាតិធ្វើបាតុកម្ម នាំបញ្ហាអោយរដ្ឋសភា នោះគឺជាការធ្វើបាបប្រជាពលរដ្ឋ ។
៨ និយាយពីគោលនយោបាយបក្សរបស់ខ្លួន ។
នាឱកាសនោះ លោកម៉ម សូណង់ដូ ប្រធានគណបក្សបានចែក អាវយឺត, សីុឌី, បាយប្រអប់ ទៅកាន់សកម្មជនគាំទ្រផងដែរ ។
បន្ទាប់ពីសំណេះសំណាលជាមួយសមាជិកអ្នកគាំទ្របក្ស រួចរាល់ក៏បានបន្តដំណើរទៅខេត្តសៀមរាប៕

គណបក្សសំបុកឃំ្មុសង្គមប្រជាធិបតេយ្យបានលើកឡើងថា គណបក្សសង្រ្គោះជាតិសន្យាដដែលៗ

គណបក្សសំបុកឃំ្មុសង្គមប្រជាធិបតេយ្យបានលើកឡើងថា គណបក្សសង្រ្គោះជាតិសន្យាដដែលៗ