ឈប់​មាន​លេស​តម​ឡើង​គ្រែ​

Sanofi

​អាច​និយាយបានថា ប្រសិនបើ​អ្នករស់នៅ​ជាមួយ​គូស្នេហ៍​យូរ​មកហើយ​នោះ តម្រូវការ​សិច​អាច​ថយចុះ ជាពិសេស ស្រីៗ ។ ដោយមាន​ការស្ទង់មតិ​នៅ​អង់គ្លេស និង អូស្ត្រាលី ឃើញថា មាន​ស្ត្រី​អាយុ​ចន្លោះ​ពី ២០ – ៦០ ឆ្នាំ ប្រមាណ​ជា ៥០ ភាគរយ ដែល​ខ្ជិល​ធ្វើ​កិច្ចការ​លើ​គ្រែ​(​សិច​) ដោយ​លើក​ហេតុផល​ផ្សេងៗ​ដូចជា ហត់នឿយ តានតឹង​ក្នុង​អារម្មណ៍ ប្រញិបប្រញាប់ ឬ មាន​បញ្ហា​សុខភាព​ជាដើម ។ ហេតុផល​ទាំង​អម្បាលម៉ាន​នេះ​មានន័យថា​តម្រូវការ​ផ្លូវភេទ​ថយចុះ​នេះឯង ។ ដូច្នេះ​សូម​សាកល្បង​ត្រួតពិនិត្យ​ខ្លួនឯង ហើយ​កម្ចាត់​លេស​ផ្សេងៗ​អស់ទាំងនោះ ការពារ​ជាមុន​កុំឱ្យ​វា​មក​ធ្វើឱ្យ​ជីវិត​គូ​ត្រូវ​ប្រេះស្រាំ​ដោយសារតែ​រឿង សិច​នេះ ។​

១-​លេស ៖ អូន​អត់​មាន​អារម្មណ៍​ទេ​យប់​នេះ​
​ប្រសិនបើ​អ្នក​ឧស្សាហ៍​និយាយ​បែបនេះ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ពីមួយ​ខែ​ទៅ​មួយខែ តើ​ពេលណា​ទៅបាន មាន​អារម្មណ៍ ? ច្បាស់​ណាស់​ថា ក្រោយពី​រស់នៅ​ជាមួយ​គូស្នេហ៍​លើសពី ១០ ឆ្នាំទៅ ហើយ​អ្នក​ចាប់ផ្តើម​មានកូន​ជាមួយគ្នា នោះ​ភាព​ហត់នឿយ​ពី​ការងារ និង ការមើល​ថែកូន​រមែង​ចូលមក​គ្របដណ្តប់​តម្រូវការ​ផ្លូវភេទ​របស់​អ្នក ។ ប៉ុន្តែ​ការពិត​វា​មកពី​ភាពស៊ាំ​រហូត​ទាល់តែ​អាចធ្វើឱ្យ​តម្រូវការ​រឿង​សិច​របស់​អ្នក​ថយចុះ ។

ប៉ុន្តែ​កុំភ្លេចថា​សិច​ហាក់ដូចជា​កញ្ចប់​មួយ​ដែល​មក ព្រម​គ្នា​ជាមួយ​មង្គលការ ។ ការមិន​មាន​សិច​សោះ​ក៏​អាចធ្វើឱ្យ​ស្វាមី​មាន​អារម្មណ៍​ខកបំណង​ចំពោះ​រូបអ្នក​បានដែរ ។ ប្រសិនបើ​អ្នក​ព្រម​បត់បែន​សម្រប​ខ្លួន​មាន​សិច​តាម​ដែល​គេ​ត្រូវការ​ខ្លះ ឬ ប្រើពេល​រ៉ូ​មែន​ទិ​ក​រួមគ្នា​ឱ្យបាន​ច្រើន ដូចជា​រក​ពេល​ទៅ​ញ៉ាំ​បាយ​ក្រៅ​ផ្ទះ ឬ ទៅ​មើល​ភាពយន្ត​ជាមួយគ្នា​មួយ​សប្តាហ៍​ម្តង​ក៏​ចាត់ទុកថា​ជា​រឿង​ទូទាត់​ដ៏​ប្រសើរ​ដែរ ។​

២-​លេស ៖ ពេលនេះ​អូន​ស្ត្រេ​ស​ខ្លាំងណាស់
​តើ​អ្នកដឹង​ឬទេ​ថា ការ​មាន​សិច​នឹង​ជួយ​ឱ្យ​អ្នកមាន​សេចក្តីសុខ និង មាន​សុខភាព​រឹងមាំ ។ តាម​ការស្រាវជ្រាវ​មួយ​របស់ University of Colorado បាន​បង្ហាញថា គូស្នេហ៍​ដែលមាន​សិច​ជាមួយគ្នា​ញឹកញាប់​នឹងមាន​ជីវិត​គូ​ដែលមាន​សេចក្តីសុខ​ជាង​គូស្នេហ៍​ដែលមាន​សិច​តិច ។ កាលណា​បានដឹង​ពី​ព័ត៌មាន​នេះហើយ​ត្រូវ​ប្រញាប់​លោត​ឡើងលើ​គ្រែ​ព្យាយាម​មាន​សិច​ឱ្យបាន​ញឹកញាប់ ពេលនោះ​អារម្មណ៍​តានតឹង ឬ ស្ត្រេ​សនឹង​ថយចុះ ហើយ​មាន​សេចក្តីសុខ​ជាង​មុន ។​


៣-​លេស ៖ អូន​នឿយហត់​ពេក​
​ប្រសិនបើ​មានការ​នឿយហត់​ល្ហិតល្ហៃ​រយៈពេល​យូរ​នេះ​ជា​អាការ​របស់​មនុស្ស​ដែលមាន​បញ្ហា​ផ្នែក​សុខភាព ។ ប៉ុន្តែ​មានតែ​អ្នក​ម្នាក់ឯង​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​ថា ខ្លួនឯង​ចូល​គេង​យប់​ជ្រៅ​ស្ទើរ​រាល់ថ្ងៃ ដោយសារតែ​ជក់​តាមដាន​រឿង ភាគ​ថៃ ឬ កូរ៉េ ឬ ធ្វើការ​ច្រើនពេក ។ ចូរ​ចាំ​ទុក​ថា ការ​មាន​សិច​មិន​ដល់ ១៥ នាទី វា​មិនបាន​ធ្វើឱ្យ​អ្នក​បាត់បង់​ថាមពល​អ្វី​ច្រើន នោះទេ ។ ប្រសិនបើ​អ្នកយក​លេស​ធ្វើ​កិច្ចការ​ផ្សេងៗ​បាន ក៏​គួរតែមាន​ពេល​សម្រាប់​កិច្ចការ​លើ​គ្រែ​បាន​ដូចគ្នា​ដែរ ។

៤-​លេស ៖ អូន​មាន​អារម្មណ៍​ថា​ធាត់​ខ្លាំង
​នៅពេលដែល​អ្នក​ធាត់​ក៏​ជា​រឿង​ធម្មតា​ដែល​អាច​មិនមាន​នរណា​ស​ង្តេ​ត​ដឹង​នៅពេល​អ្នក​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ពេល ធ្វើការ ។ ប៉ុន្តែ​នៅពេល​និយាយ​អំពី​រឿង​លើ​គ្រែ​អ្នក​អាច​ទទួល​អារម្មណ៍​ថា គូស្នេហ៍​សង្កេតឃើញ​រូបរាង​ពិត​របស់​អ្នក ដែល​ការពិតទៅ​ក្រុម​អ្នក​ចិត្ត​វិទ្យា​ម្នាក់ៗ​អះអាងថា សម្រាប់​គូស្នេហ៍​ដែល​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ខាង​ប្រុស​នឹងមិន​សង្កេតឃើញ ភាពប្រែប្រួល​ប​ន្តិ​បន្តួច​ចំពោះ​រូបរាង​របស់​អ្នក​ទេ ។ វា​មិន​ខុស​អី​ពី​អ្នក​ដែល​មិនបាន​សង្កេតឃើញ​ក្បាលពោះ​ដុះ​ស្អ៊ុយ​របស់ គេ​យ៉ាង​ដូច្នេះ ។ ការពិតទៅ​ធាត់​ក៏​អាច​មើលទៅ​ស្រើបស្រាល​សិច​ស៊ី​បាន​ដូចគ្នា ។​

៥-​លេស ៖ អូន​ធុញទ្រាន់​ក្បាច់​ដដែលៗ​
​មិនត្រូវ​បណ្តោយឱ្យ​ភាព​ដដែលៗ​ធ្វើឱ្យ​អ្នក​ធុញទ្រាន់​ក្នុងការ​មាន​សិច​ឡើយ ។ កុំ​ភ្ល​ច​ថា​ជីវិត​គូ​ជា​រឿង​របស់​មនុស្ស ពីរ​នាក់ ដូច្នេះ​ត្រូវ​ជួយ​គ្នា​រក​ដំណោះស្រាយ​នៅពេល​មាន​បញ្ហា​មួយ​កើតឡើង ។ កាលណា​មានការ​ប្តូរ​ក្បាច់​ថ្មី​ហើយ​នៅតែ មិនបាន​ទទួលផល ក៏​សូម​សាកល្បង​រក​សៀវភៅ​មក​អាន រក​វីដេអូ​ថ្មីៗ​មក​មើល ឬ ងាក​មក​ពិគ្រោះគ្នា​ដើម្បី​រក​ច្រកចេញ ។​

៦-​លេស ៖ ខ្លាច​កូន​ឮ​
​មកដល់​សម័យ​ឌីជីថល​ទៅហើយ ហើយ​គ្រួសារ​ខ្លះ​ក៏​រស់នៅ​ក្នុងខន់​ដូ​ទៀតផង ។ ដូច្នេះ​ការដែល​កូន​បានឮ​សំឡេង ឬ បានដឹងថា​អ្នក​កំពុងតែ​សម្តែង​ក្តី​ស្រឡាញ់​ចំពោះ​គ្នា វា​នឹងធ្វើ​ឱ្យគេ​មាន​អារម្មណ៍​នឹងន​ខាង​ផ្នែក​អារម្មណ៍​កាន់តែខ្លាំង​ទៀតផង ។ ប៉ុន្តែ​និយាយ​ដូច្នេះ​មិនមែន​បានសេចក្តីថា អ្នក​គួរ​ធ្វើ​អីៗ និង ឱ្យគេ​ឃើញ​នោះទេ គ្រាន់តែ​ឱ្យគេ​បានដឹង​ជាការ​គ្រប់គ្រាន់​ហើយ ។ ដូច្នេះ​អ្នក​គ្រាន់តែ​បិទទ្វារ ឬ បើក​ចម្រៀង​ស្តាប់​ក៏​អាចជួយ​លុប​សំឡេង​បាន​ហើយ ៕​ឆាន់ ចំ​រ៉ា​

 

Related