ខ្លាឃ្មុំវ័យចំណាស់៣៥ឆ្នាំ ត្រូវបានគេនាំគ្នាធ្វើពិធិខួបកំណើតឲ្យ នៅចិន

ហ្វូជៀន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ថា សត្វខ្លាឃ្មុំ ដែលគេចាត់ទុកថា វាមានវ័យចំណាស់នោះ គឺមកដល់ពេលនេះ មានអាយុ៣៥ឆ្នាំហើយ ហើយ ត្រូវបានពលរដ្ឋ នៅក្នុងប្រទេសចិននាំគ្នា ធ្វើពិធីខួបកំណើតឲ្យ ។

នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ សត្វខ្លាឃ្មុំ ស្ថិតនៅតំបន់ហ្វុយហ្ស៊ូ នៅភាគឥសាន ខេត្តហ្វូជៀន ប្រទេសចិន គេឃើញមានក្រុមប្រជាពលរដ្ឋនាំគ្នា រៀបចំកម្មវិធីខួបកំណើត ឲ្យដល់សត្វខ្លាឃ្មុំ ដែល មានវ័យចំណាស់នោះ គឺអាយុបាន៣៥ឆ្នាំហើយ ដែលវាមានឈ្មោះ Basi ហើយអាយុកាលនេះ បើប្រៀបធៀបនឹងអាយុកាល របស់មនុស្ស យើងវិញ គឺប្រហែល១៣០ឆ្នាំ ។ គេបានចាត់ទុកថា ខ្លាឃ្មុំមួយក្បាលនេះ ជាសត្វដែលមានអាយុវែង លើពិភពលោកយើងនេះ ។

នៅក្នុងឆ្នាំ១៩៨៧ Basi ត្រូវបានគេដាក់តាំងបង្ហាញ នៅក្នុងសួនសត្វ San Diego សហរដ្ឋអាម៉េរិក ។ សត្វខ្លាឃ្មុំញីមួយក្បាលនេះ បានទាក់ទាញអ្នកទេសចរ មកមើលនាងរហូតដល់២.៥លាននាក់ ក្នុងអំឡុងពេលស្នាក់នៅ ឯសហរដ្ឋអាម៉េរិក បានរយៈពេល ៦ ខែ ។ មកដល់ឆ្នាំ១៩៩០ នាងត្រូវគេយករូបថត ដើម្បីចូលរួមប្រកួតក្នុង ប្រពឹត្តិការណ៍ Beijing Asian Games ទៀតផង ៕

ខ្លាឃ្មុំវ័យចំណាស់៣៥ឆ្នាំ ត្រូវបានគេនាំគ្នាធ្វើពិធិខួបកំណើតឲ្យ នៅចិន