ស្ត្រីម្នាក់ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ខណៈដែលកំពុងបញ្ជួន ទៅកាន់មន្ទីពេទ្យ

កំពង់ចាម៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារម៉ូតូបើកបុកពេញមួយទំហឹង នៅផ្លូវជាតិលេខ ០៦ ចន្លោះស្ពានលេខ ១៣ ១៤ ត្រង់ចំនុច ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល  នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១៥និង ២០ នាទីរសៀល។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា ស្ត្រីរងគ្រោះបានដើរឆ្លងកាត់ផ្លូវពីកើតទៅលិច តែមិនទាន់បានឆ្លងកាត់ផង ត្រូវបានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1E 5302 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ុ សុខនៅ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិជើងឌីក ឃុំប្រាំយាង ស្រុកស្រីសន្ធោ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ក្នុងគោលបំណងពីត្បូងទៅជើង។

ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា ស្ត្រីដែលរងគ្រោះថ្នាក់ខាងលើ ត្រូវបានស្លាប់ក្រោយបញ្ជួនទៅកាន់មន្ទីពេទ្យ ឈ្មោះ រឿង ប៉េងហុង ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសាមគ្គី ភូមិបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចំណែកឯបុរសដែលបង្កហេតុ ត្រូវបានអធិការស្រុកឃាត់ទុកនិងបញ្ជួនសំណុំរឿងទៅតុលាការតាមនិតិវិធីច្បាប់។