រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តក្រុងក្រុមហ៊ុនសូរិយា ពាក់ស្លាកលេខភ្នំពេញ3B-8254 បុកម៉ូតូម៉ាកសង់ ចិនពណ៌ក្រហម ពីក្រោយ របស់ជនរងគ្រោះជិះឌុបគ្នា០៤នាក់បណ្តាលឲ្យម្តាយនិងកូនប្រុសអាយុ១ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯបុរសអ្នកបើកម៉ូតូឌុប និងក្មេងស្រីអាយុ៤ឆ្នាំ របួសស្រាល កើតឡើងនៅម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា លើកំណាត់ផ្លូវជាតិលេខ៣១ ចំណុចក្បែរស្ពានបេតុង កែងផ្លូវចូលវត្តសំរោងឃុំសំរោងលើស្រុកបន្ទាយមាស ខេត្តកំពត។ 

ជនរងគ្រោះ ១-ឈ្មោះណែន ម៉ែន ភេទស្រី អាយុ៣២ឆ្នាំ (ស្លាប់),២-ឈ្មោះហ៊ត តុងតុងភេទប្រុស អាយុ១ឆ្នាំ(ស្លាប់) ត្រូវជាកូន,៣-ឈ្មោះលី សៀ ភេទស្រី អាយុ៤ឆ្នាំ របួសស្រាល និង៤-ឈ្មោះគិន ចើន ភេទប្រុស អាយុ៣៧ឆ្នាំជាអ្នករត់ម៉ូតូឌុប។ជនរងគ្រោះអ្នកជិះម៉ូតូទាំង៤ រស់នៅក្នុងភូមិសែនពន្លួង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ចំណែកឯតៃកុងឡានបានចុះរត់គេចខ្លួនបាត់។   

បច្ចុប្បន្នរថយន្តនិងម៉ូតូ កំពុងរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ដើម្បីចាត់ការតាមផ្លូវច្បាប់។ដោយឡែកនៅ ម៉ោង៩ព្រឹកថ្ងៃទី២៩ដដែល មានគ្រោះថ្នាក់ចរាចរ បង្កឡើងរវាងរថយន្តមិនស្គាល់ម៉ាកនិងម៉ូតូជនរងគ្រោះជិះឌុបគ្នា២នាក់ត្រូវ រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសអ្មកឌុបម្នាក់ស្លាប់ និងស្ត្រីម្នាក់ជិះពីក្រោយរបួសធ្ងន់ លើកំណាត់ ផ្លូវជាតិលេខ៣ស្ថិត ក្នុងភូមិ ព្រេចឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ការកើតគ្រោះថ្នាក់នេះកម្លាំងសមត្ថកិច្ច ចុះមិនទាន់ហេតុការណ៍ទេ។

រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន

រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន

រថយន្តក្រុងសូរិយា បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យ ស្លាប់ម្តាយនិងកូន