ស្វាមី​រៀបការ​ជាមួយ​នាង​ខ្ញុំ ព្រោះ​ស្រឡាញ់​ប្អូនប្រុស​របស់ខ្ញុំ​

Sanofi

​សុភមង្គល​បានចាប់ផ្តើម​កើតឡើង​ចំពោះ​នាង​ខ្ញុំ ប​ន្ទ្ទា​ប់​ពី​បុរស​គួរឱ្យ​ស្រឡាញ់​មកសុំ​នាង​ខ្ញុំ​រៀបការ ប៉ុន្តែ​មិនយូរប៉ុន្មាន​លោក​ប្តី​រួម​នឹង​ប្អូនប្រុស​របស់​នាង​ខ្ញុំ​បែរជា​ធ្វើឱ្យ​នាង​ខ្ញុំ​ត្រូវ​រងកម្ម​ផ្លូវចិត្ត ដោយ​មិនអាច​ជឿ​បាន ។ នាង​ខ្ញុំ និង ស្វាមី​ស្រឡាញ់គ្នា​បាន​ពីរ​ឆ្នាំ​មកហើយ ។ ដំបូង​ឡើយ​នាង​ខ្ញុំ មានការ​ភ្ញាក់ផ្អើល​នៅពេល​គាត់​មក​ស្រឡាញ់​នាង​ខ្ញុំ​ដែលជា​នារី​សាមញ​មិនមាន​ចំណេះដឹង​ច្រើន ចំណែក​គាត់​គឺជា​បុរស​ល្អ​មាន​រូបរាង​សង្ហា មានការ​ងារ​ល្អ ហើយ​នាង​ខ្ញុំ​ក៏​ទទួលយក​គាត់​ដោយ​ក្តីសប្បាយ​បំផុត រហូតដល់​គេង​មិន​លក់​អស់​ជាច្រើន​សបា្តហ៍ ។

អំឡុងពេល​ស្រឡាញ់គ្នា​គាត់​តែង​មកលេង​ផ្ទ្ទះ​នាង​ខ្ញុំ (​ពេលនោះ នាង​ខ្ញុំ​នៅ​ជាមួយ​ឪពុកម្តាយ និង ប្អូនប្រុស​ម្នាក់​) គាត់​ចូលចិត្ត​ប្អូនប្រុស​នាង​ខ្ញុំ​ខ្លាំងណាស់ រាល់ពេល​ត្រឡប់​មកពី​បំពេញការងារ​ផ្លូវ​ឆ្ងាយ គាត់​តែង​ទិញ​កាដូ​មកឱ្យ​ប្អូនប្រុស​នាង​ខ្ញុំ ។ នាង​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ឃើញ្ញ្ញ​គាត់​ល្អ ចំពោះ​គ្រួសារ​នាង​ខ្ញុំ​បែបនេះ ។ ក្រោយមក​យើង​ក៏បាន​រៀបការ​ចាប់ផ្តើម​ជីវិត​ថ្មី និង បាន​សុំ​ឪពុកម្តាយ​ទៅ​រស់នៅ​បែក​ផ្ទ្ទះ​ហើយ​ឱ្យ​ប្អូន​ទៅ​នៅ​ជាមួយ ។ ជាច្រើនលើក​ប​ន្ទ្ទា​ប់​ពី ស្រវឹង ពេល​ត្រឡប់មកផ្ទះ​គាត់​មិនបាន​ចូល​ប​ន្ទ្ទ​ប់​គេង​ជាមួយ​នាង​ខ្ញុំ​ទេ បែរជា​ទៅ​ចូល​ប​ន្ទ្ទ​ប់​ប្អូនប្រុស​របស់​នាង​ខ្ញុំ​ទៅវិញ ។ នាង​ខ្ញុំ​គិតថា​គាត់​ច្រឡំ​ឬក៏​មិន​ចង់​រំខាន​ពេល​នាង​ខ្ញុំ​កំពុង​គេង ។

ថ្ងៃមួយ​លោក​ប្តី​ចេញទៅ​បំពេញបេសកកម្ម​ផ្លូវ​ឆ្ងាយ ចំណែក​ប្អូនប្រុស​ក៏​សុំ​ទៅលេង​ស្រុក​របស់​មិត្តភក្តិ ។ នៅ​ផ្ទ្ទះ​ម្នាក់ឯង​នាង​ខ្ញុំ​ចាប់ផ្តើម​បោសសម្អាត​ផ្ទ្ទះ និង បាន​ចូលទៅក្នុង​ប​ន្ទ្ទ​ប់​ប្អូនប្រុស ។ នៅ​ទីនោះ​នាង​ខ្ញុំ​បាន​ប្រទះឃើញ​សៀវភៅ​កំណត់ហេតុ មួយ​ក្នុងនោះ​មាន​សរសេរ​ទាំង​ឃ្លា​ផ្អែមល្ហែម ភាពស្និទ្ធស្នាល និង អនុស្សាវរីយ៍​របស់​ប្អូនប្រុស និង ស្វាមី​នាង​ខ្ញុំ​ក្នុង​ដំណើរ​កម្សាន្ត​ទៅកាន់​សឹង្ហ​បុរី ដែល​កាលណោះ​នាង​ខ្ញុំ​គិតថា​ពួកគេ​ទៅ​បំពេញការងារ ។ នាង​ខ្ញុំ​នឹក​ខឹង​ខ្លាំងណាស់​ស្ទើរតែ​ទប់ចិត្ត​មិនបាន ។ នាង​ខ្ញុំ​លាក់​រឿងនេះ​ទុក​រហូត ប៉ុន្តែ​នៅពេលដែល​ស្វាមី​កាន់តែ​ផ្អែមល្ហែម នាង​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា​គាត់​កាន់តែ​បោកប្រាស់ ។ នាង​ខ្ញុំ​មិន​ស្អប់​មនុស្ស​ភេទ​ទី​បី​នោះទេ តែ​ហេតុអ្វី​ក៏ត្រូវ​ជ្រើសរើស​នាង​ខ្ញុំ​មក​ធ្វើជា​វាំងនន​ដើម្បី​បិទបាំង​ទំនាក់ទំនង​របស់​ពួកគេ​ទៅ វិញ ? តើ​នាង​ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច​ចំពោះ​រឿង​អាម៉ាស់​នេះ ?

​ចំពោះ​នារី​មាន​វិបត្តិ​

​សង្គម​បច្ចុប្បន្ន​មានការ​ទទួលស្គាល់ និង គាំទ្រ​ក្រុមមនុស្ស​ភេទ​ទី​បី​ពិសេស​គឺ​ក្រុម​ដែល​ហ៊ាន​ចេញមុខ​ក្នុងនោះ​ប្រទេស​ខ្លះ​ក៏​ថែមទាំង​បង្កើត ច្បាប់​ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​រៀបការ​ផងដែរ ។ ប៉ុន្តែ​ក៏មាន​ប្រទេសមួយ​ចំនួន​មិន​គាំទ្រ​ឱ្យមាន​សម្ពន្ធ​ភាពខុស​ទ​ម្លា​ប់​បែបនេះ រីឯ​មនុស្ស​ភេទ​ទី​បី ខ្លះ​បាន​លាក់បាំង​ភេទ​ពិត​របស់ខ្លួន និង ជ្រើសរើស​វិធី​ផ្សេង​ដើម្បី​រស់នៅ​ក្នុងនោះ​មានដូចជា​រស់នៅ​ដោយ​មិន​អើពើ​រឿង​ស្នេហា​លួច​ស្រឡាញ់ និង យកចិត្តទុកដាក់​តែម្នាក់ឯង ស្វែងរក​ដៃគូ​ស្ម័គ្រស្មោះ​ពិត​ដែលមាន​ភេទ ដូចគ្នា ឬ ជា​ករណី​ស្រដៀង​នឹង​នាង ។​ល​។ ក្នុងចំណោម​វិធី​រស់នៅ​ខាងលើ មនុស្ស​ភាគច្រើន​យល់ថា​ករណី ស្រឡាញ់​លួចលាក់​ក្រោម «​ស្លាក​»​អ្វីមួយ​គឺជា​រឿង​ដែល​ពិបាក​ទទួលយក បំផុត​សម្រាប់​បុគ្គល​ទី​បី​ក្នុង​ទំនាក់ទំនង​នោះ ។

ប៉ុន្តែ​ករណី​របស់​នាង គឺមាន​ចំណុច​មិនអាច​ទទួលយកបាន​ច្រើនជាង​នេះ ដោយសារ «​ម្ខាង​ជា ប្តី ម្ខាង​ទៀត​ជា​ប្អូនប្រុស​បង្កើត​» ។ ប្តី និង ប្អូនប្រុស​របស់​នាង​គឺជា​មនុស្ស​អាត្មានិយម ពិសេស​គឺ​ប្អូន ប្រុស​បង្កើត​ដែល​ហ៊ាន​យក​សុភមង្គល​មួយជីវិត​របស់​បងស្រី​មក​ធ្វើ​ជញ្ជាំង បិទបាំង​ទំនាក់ទំនង​របស់ខ្លួន ។ នាង​ប្រហែលជា​មិនអាច​លះបង់​ពេល វេលា​ទាំង​កាយ និង ចិត្ត​មួយជីវិត​ដើម្បី​ជួយ​សម្រេច​បំណង​របស់​មនុស្ស ដែល​នាង​ស្រឡាញ់ ហើយ​ពួកគេ​មិន​គិតដល់​អារម្មណ៍​របស់​នាង ។ ម្យ៉ាងទៀត​រឿងរ៉ាវ​របស់​នាង​វា​ហាក់ដូចជា​គម្រោងការ​មួយ​ដ៏​ច្បាស់លាស់​មួយ​របស់​ស្វាមី និង ប្អូនប្រុស​របស់​នាង ។ ស្វាមី និង ប្អូនប្រុស ប្រាកដជា​បាន​ស្រឡាញ់គ្នា​មុនពេល​នាង និង ស្វាមី​រៀបការ ។

អ្នក​ទាំងពីរ​យក​នាង​ធ្វើជា​ឈ្នាន់​ដើម្បី​បាន​នៅក្បែរ​គ្នា​ដោយ​មិន​បារម្ភ​ខ្លាច​គេ​គិតថា «​ប្រុស​ស្រឡាញ់​ប្រុស​» ។ ជា​គំនិត​របស់​ប្រជាប្រិយ នាង និង ស្វាមី​គួរតែ​បញ្ចប់​អាពាហ៍ពិពាហ៍​ដ៏​ពិបាក​ទ្រាំ​មួយ​នេះ ព្រោះថា​វា​នឹងធ្វើ​ឱ្យ​នាង​ត្រូវ​ឈឺចិត្ត​ជាង​បច្ចុប្បន្ន​រាប់រយ​ដង ប្រសិន​នៅតែ​ទ្រាំ​បៀមទុក្ខ​នៅក្នុង​ចិត្ត តែម្នាក់ឯង ។ មូលហេតុ​មួយ​ផ្សេងទៀត​ដែល​នាង​គួរ​ពិចារណា​ដើម្បី​ឈាន ទៅ​សម្រេចចិត្ត​លែងលះ​នោះ គឺ​មនុស្ស​ភេទ​ទី​បី​មិនមាន​អ្វី​មក​កែប្រែ អារម្មណ៍​របស់​ពួកគេ​បានទេ ដូច្នេះ​ចូរ​កុំ​រំពឹងថា​ប្តី​របស់​នាង​នឹង​ក្លាយជា​ប្រុស​ពេញលក្ខណៈ​ទាំង​កាយ​ទាំង​ចិត្ត​នោះ ៕


Related