តួកគីបញ្ជូនសាកសពអ្នកបើកបរយន្តហោះរុស្ស៊ីទៅកាន់ទីក្រុង ម៉ូស្គូវិញ

(Ankara)៖ សាកសពរបស់អ្នកបើកបរយន្តហោះរុស្ស៊ី ដែលបានស្លាប់ បន្ទាប់ពីយន្តហោះត្រូវបានបាញ់ទម្លាក់ដោយប្រទេស តួគី កាលពីសប្តាហ៍មុន ត្រូវបានបញ្ជូន ទៅកាន់ប្រទេស រុស្ស៊ី បន្ទាប់ពីទទួលបានពីប្រទេស ស៊ីរី នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីតួគី លោក Ahmet Davutoglu ដកស្រង់ដោយគេហទំព័រ Yahoo News ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «អ្នកបើកបរយន្តហោះដែលបានស្លាប់បាត់បង់ជីវិតក្នុងពេលដែលហោះហើរឈ្លានពានដែនអាកាសរបស់ប្រទេស តួគី ត្រូវបានភាគីតួគីបញ្ជូនចេញពីព្រំដែនប្រទេស ស៊ីរី កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ»។

លោកបន្តថា ឆាប់ៗនេះ មន្ត្រីរុស្ស៊ី នឹងធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង Hatay ជាមួយមន្ត្រីយោធាតួគី ដើម្បីទទួលសាកសពនេះទៅកាន់ប្រទេស កំណើតរបស់ខ្លួន។ ស្ថានទូតរបស់រដ្ឋាភិបាលក្រុង ម៉ូស្គូប្រចាំប្រទេស តួគី បានថ្លែងឲ្យដឹងថា សាកសពរបស់អ្នកបើកបរដែលមានឈ្មោះថា Oleg Peskov រូបនេះ នឹងត្រូវបញ្ជូនពីតំបន់ Hatay អមដោយវត្ថមានយោធារុស្ស៊ីទៅកាន់អាកាសយាន្តដ្ឋានប្រចាំរដ្ឋធានីអង់ការ៉ា ដើម្បីបញ្ជូនបន្តទៅកាន់ប្រទេស រុស្សី៕

តួកគីបញ្ជូនសាកសពអ្នកបើកបរយន្តហោះរុស្ស៊ីទៅកាន់ទីក្រុង ម៉ូស្គូវិញ

  • តួកគីបញ្ជូនសាកសពអ្នកបើកបរយន្តហោះរុស្ស៊ីទៅកាន់ទីក្រុង ម៉ូស្គូវិញ已关闭评论
  • 344 views
  • Hide Sidebar
    A+
Publish on:2015/11/29  Category:​អន្តរជាតិ