លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

ឃើញ​រូប​បុរស​ខាង​ក្រោម​នេះ ប្រិយមិត្ត​ប្រហែល​ជា​​គិត​ថា​ជា​តារា​ម៉ូដែល ឬ​​ជា​តួ​កុន ​មិន​​មែន​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ទេ។ ពិត​ណាស់​​បុរស​ស្រស់​សង្ហា​នេះ​ជា​តារា​ម៉ូដែល ប៉ុន្តែ​ក្រៅ​ពី​ធ្វើ​ម៉ូដែល​ រូប​គេ​ក៏​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ក្រៅ​ម៉ោង​នោះ​ដែរ។

 

លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

 

លោក Dechapat Thanadawong ជា​តារា​ម៉ូដែល​ប្រុស​ម្នាក់​ ដែល​​​ហ៊ាន​​ទៅ​រត់​ម៉ូតូឌុប​នៅ​ពេល​ទំនេរ​ដើម្បី​រក​កម្រៃ​បន្ថែម​ទៀត ដោយ​មិន​លាក់​បាំង​អ្នក​គាំទ្រ។ រឿង​ហេតុ​នេះ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ថែម​ទៀត នៅ​ពេល​ពិធីករ​ទូរទស្សន៍​​ម្នាក់​បាន​ឃើញ​ដោយ​ចៃដន្យ​ រួច​​ថត​​យក​រូបភាព​ដែល​បុរស​នេះ​កំពុង​អង្គុយ​ចាំ​ម៉ូយ​ជិះ​ម៉ូតូ​ឌុប ទៅ​បង្ហោះ​លើ​គេហទំព័រ​បណ្ដាញ​សង្គម។

 

លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

 

លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

 

លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

 

លេច​​រឿង​​តារា​ម៉ូដែល​ថៃ​​ដ៏​​សង្ហា​ លួច​រត់​​​ម៉ូតូឌុប​​ពេល​ទំនេរ​

 

បន្ទាប់​ពី​រូបភាព​ទាំងនោះ​បាន​បង្ហោះ​ចូល​អ៊ីនធឺណិត​មក​ លោក Dechapat មិន​បាន​អៀនខ្មាស​អ្វី​ទេ ថែមទាំង​ហ៊ាន​ចេញ​មុខ​បកស្រាយ​តាម Instagram  ថា៖ “ខ្ញុំ​ជា​តារា​ម៉ូដែល និង ជា​អ្នក​រត់​ម៉ូតូឌុប។ វា​ពិតជា​អស្ចារ្យ​ណាស់​នៅ​ពេល​ខ្ញុំ​ទំនេរ​ពី​ការងារ​ម៉ូដែល ខ្ញុំ​បាន​រត់​ម៉ូតូឌុប ដើម្បី​រក​លុយ។ វា​ជា​ការងារ​ដ៏​ល្អ​ប្រសើរ​ជាង​នៅ​ផ្ទះ ឬ​រង់ចាំ​សំណាង​រត់​មក​រក ហើយ​បាន​បន្ថែម​ជា​ចុងក្រោយ​ថា​កុំ​មាន​ការ​អាម៉ាស់​ចំពោះ​ការងារ​ទាំង​នេះ​អី… កុំ​អន់ចិត្ត​​នឹង​លុយ​​ដ៏​តិចតួច​អី”។

 

ចុចអាន​​​ បង្ហោះ​រូប​សុទ្ធតែ​លុយ​ឡាន​ថ្លៃៗ តែ​តាម​ពិត​នៅ​ជាមួយ​ម៉ែ​សោះ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖bangkok