ផៃ គឹមហឿតឈ្នះក្នុងព្រឹត្តិការណ៍ TIFFY Super Fight

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​TIFFY Super Fight លើស​ង្វៀន​TIFFY ARENA ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​កក្កដា​មក​ នោះបាន​បញ្ចប់​នៅ​យប់​ថ្ងៃទី​២៩​វិច្ឆិកា ។​

​    ​ផៃ គឹម​ហឿ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ដណ្ដើមបាន​ថា​នៈ​ជា​ជើងឯក​បន្ទាប់ពី​ យកឈ្នះ​ឡុង សំណាង​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​នោះ ។​គួ​បញ្ជាក់ថា​ជើងឯក​មាន​រង្វាន់​៤,០០០​ដុល្លារ ឯ ជើងឯក​រង​បាន​២.០០០​ដុល្លារ​ប៉ុណ្ណោះ ។ ចំណាត់​ថ្នាក់​លេខ ៣​ដែលមាន​រង្វាន់​១.០០០​ដុល្លារ​បាន​ទៅ​ឌុន ប៊ុនធឿន​ក្លឹប​ខេត្តព្រៃវែង និង លេខ ៤​ដែលមាន​រង្វាន់​៥០០ ដុល្លារ​បាន​ទៅ ញ៉េ សិទ្ធ​ក្លឹប​អេ​ភូ​ថង​កីឡា ។​

+​លើស​ង្វៀន Cambodia Beer របស់ SEA-TV

​    ​ភ្នំពេញ​:​លើស​ង្វៀន Cambodia Beer របស់ SEA-TV រសៀល​ថ្ងៃទី​២៩​វិច្ឆិកា​អ្នក​ប្រដាល់​គង់ ហ៊ូ​វ​សមាគម​ ប្រដាល់​ក្រសួងការពារជាតិ​ផ្ដួល​ងួន គា​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ឲ្យ​សន្លប់​ទឹក​ទី ៣ ដោយ​តា​ត់​ចំ​គុម្ព​ថ្គាម ។​

​    ​តាំង សីហា​ក្លឹប​កងពលតូច​លេខ ៧០​ផ្ដួល​លីន ចំណាន​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​នៅ​ទឹក​ទី ៤​ក្នុងខណៈដែល​ ហ៊ា​ញ ខួច​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ស្មើ​ជាមួយ​ឃួន គីម​ក្លឹប​សាន សៅ​យ៉ាន់​នាគា​នោះ ។​