សម្តេច​ប៉ាប ប្រាប់​អ្នក​ប្រយុទ្ធ​នៅសាធារណរដ្ឋ​អាហ្រិ្វក​កណ្តាល​​ឱ្យ​​ទម្លាក់​អាវុធ​ចុះ

សម្តេច​ប៉ាប ប្រាប់​អ្នក​ប្រយុទ្ធ​នៅសាធារណរដ្ឋ​អាហ្រិ្វក​កណ្តាល​​ឱ្យ​​ទម្លាក់​អាវុធ​ចុះ

សម្តច​ប៉ាប​ Francis ស្វាគមន៏ជនផ្លាស់ទីលំនៅដែលកំពុងជ្រកកោនក្នុងព្រះវិហារ Saint Sauveur កំឡុងពេលទស្សនកិច្ចរបស់គាត់នៅសាធារណរដ្ឋអាហ្រិ្វកកណ្តាល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥

សម្តច​ប៉ាប​ Francis បាន​អំពាវនាវ​ដល់​ភាគី​ច្បាំងគ្នា​នៅ​ក្នុង​សាធារណរដ្ឋ​ អាហ្រិ្វក​កណ្តាល​ឱ្យ​ទម្លាក់​អាវុធ​និង​គាំទ្រ​កិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​បញ្ចប់ជម្លោះ​និកាយិក។​

សម្តចប៉ាប​បាន​យាង​ទៅ​ដល់រដ្ឋធានី​បង់ហ្គី (Bangui) នៃ​សាធារណរដ្ឋ​អាហ្រិ្វក​កណ្តាល​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​សន្តិភាព​និង​ការរួមរស់​ជាមួយគ្នាក្នុង​ប្រទេស​មួយ​ដែលបែកបាក់​ដោយ​សារ​មាន​ជម្លោះខាង​នយោបាយ​និងការប៉ះទង្គិចគ្នា​រវាងពួក​ជន​សកម្មប្រយុទ្ធ​គ្រឹស្តសាសនា​និងពួក​ជនសកម្មប្រយុទ្ធសាសនា​ ឥស្លាម។​

មានព្រះ​បន្ទូល​នៅ​ក្នុង​ពិធី​សូត្រធ៌ម​ ទៅ​ដល់​ប្រជាករមួយ​ចំនួនធំនៅ​ក្នុង​ព្រះវិហារ Cathedral នៃក្រុង​បង់ហ្គី សម្តចប៉ាប​បានសុំដល់ជន​ដែល​ប្រើប្រាស់​អាវុធទាំង​នោះឱ្យ​ទម្លាក់​ឧបករណ៏​នៃ​ការស្លាប់​ទាំង​នេះ ​បើ​តាម​ព្រះរាជ​បន្ទូល​ផ្ទាល់​របស់​ព្រះអង្គ។

ព្រះអង្គបានមាន​បន្ទូលថា «សូមបំពាក់ខ្លួន​អ្នក​នៅ​សេចក្តី​ត្រឹមត្រូវ, សេចក្តី​ស្រឡាញ់និងចិត្តមេត្តា​ករុណា​ដែល​ជា​កត្តា​រ៉ាប់រង​ពិតប្រាកដ​នៃសន្តិភាព»៕