FC CROWN ជាក្រុមខ្លាំងមណ្ឌបាត់ដំបង

ភ្នំពេញ:     ​ភ្នំពេញ​:​លោក​សឹម សាន​ត្រាន អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​Sponsor Futsal-Cup បាន​រាយការណ៍​ពី​ខេត្ត​បាត់​ ដំបង​មក​ថា​ក្រុម​ខ្លាំង​ចំនួន ២ សម្រាប់​ឡើងមក​លេង​ផ្ដាច់ព្រ័ត្រ​វគ្គ​១០​ក្រុម​ចុងក្រោយ​របស់​ម​ណ្ឌ​ល​ ខេត្តបាត់ដំបង​ត្រូវ​បាន​រកឃើញ​ហើយ ។​

​    ​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង​ដែល​ចាប់ផ្ដើម​ពី ថ្ងៃទី​២៨ ដល់​២៩​នេះ​មាន​ក្រុម​ចំនួន​៣២​ចូលរួម ។​ការ​ប្រ​កួត​ដែល​ធ្វើតាម​រូបមន្ត​ជម្រុះ​នោះ​ក្រុម​ណា​ដែល​ចាញ់​គឺ​ហាលអាវ ​ចំពោះ​ក្រុម​ដែល​ឈ្នះ​គឺ​បន្ត​ប្រកួត​ទាល់តែ​ចុងក្រោយ​យកតែ​២​ក្រុម​ ប៉ុណ្ណោះ​មក​ប្រជែង​ក្នុង​វគ្គ​១០​ក្រុម​ចុងក្រោយ​មកពី​មណ្ឌល​ចំនួន​៤​ទៀត​ ដើម្បី​ក្លាយជា​ជើងឯក​សម្រាប់​ រដូវ​កាល​ថ្មី ។​

​    ​ការប្រកួត​ដែល​បានបញ្ចប់​នៅ​យប់​ថ្ងៃទី​២៩​វិច្ឆិកា​នោះ​ក្រុម FC CROWN ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ ១ និង ក្រុម​GABANA FC បាន​ចំណាត់ថ្នាក់​លេខ ២ ។​
ទាំង ២ ក្រុម​នេះ​ត្រៀមខ្លួន​ឡើង​លេង​បន្ត​វគ្គ​១០​ក្រុម​ក្រុង​ក្រោយ​ ជាមួយ​៨​ក្រុម​ទៀត​ដែល​មកពី​៤​មណ្ឌល ។​

​     ​គួ​បញ្ជាក់ថា​សម្រាប់​ដែល​បាន​ចំណាត់ថ្នាក់​លេខ ១ គ្រប់​មណ្ឌល​ទាំងអស់​បានទទួល​រង្វាន់​២.០០០.០០០​រៀល​ និង ក្រុម​លេខ ២​បាន​១.៦០០.០០០​រៀល ។​

​    ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រកួត​ចប់​កាលពី​សប្ដាហ៍​មុន​នោះ ​មាន​៣៦​ក្រុម​ចូលរួម​ហើយ​ក្រុម​ខ្លាំង​ចំនួន ២​ដែល​អង្គុយ​រង់ចាំ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​១០​ក្រុម​នោះ​គឺ Victory FC និង ក្រុម Ov Mal ដែល​សុទ្ធតែ​ជា​ក្រុម​ខ្លាំង ។​