“រៀបការ​នឹង​បង​បាន​ទេ?” Original Song ថ្មី


“រៀបការ​នឹង​បង​បាន​ទេ?” Original Song ថ្មី

បទ​”រៀបការ​នឹង​បង​បាន​ទេ?” គឺ​ជា​បទ​ចម្រៀង Original Song​ថ្មី​មួយ របស់​ផលិតកម្ម 802AD ផលិត​ឡើង​សម្រាប់​បញ្ចូល​ក្នុង​​​រឿង ​“ប៉ុបពីទៅហូលីវូដ” ដោយ​រឿង​​​ខ្នាត​ធំ​មួយ​នេះ​គ្រោង​ចាក់​​បញ្ចាំង​​នៅ​ដើម​ឆ្នាំ២០១៦​នេះ។
បទ​”រៀបការ​នឹង​បង​បាន​ទេ? ច្រៀង​ដោយ​លោក ពៅ គីម​អូន ហៅ​អូន ដោយ​លោក​​​ក៏​ជា​តារា​សម្ដែង​ម្នាក់​​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​​នេះ​​ផង​ដែរ។ រឿង​ “ប៉ុបពីទៅហូលីវូដ” គីម​អូន មាន​ឈ្មោះ​ថា ធារី ក្រៅ​ពី​តារា​សម្ដែង និង ចម្រៀង លោក ពៅ គីម​អូន  គឺ​ជា​ក្រុម​បច្ចេកទេស​ប្រចាំ​ផលិតកម្ម 802AD​ តែ​ម្ដង។ ចង់​ដឹង​ថា បទ​”រៀបការ​នឹង​បង​បាន​ទេ?” ពីរោះ​ និង​មាន​អត្ថន័យ​ប៉ុណ្ណា តោះ!​សូម​តាម​ដាន​ទាំង​អស់​គ្នា៕

 

 

“រៀបការ​នឹង​បង​បាន​ទេ?” Original Song ថ្មី

អត្ថបទ៖ ខុត សីហា