លក់​នំ​គ្រៀប ៣០ ឆ្នាំ​ក្រោក​តាំងពី​ម៉ោង​បួន ​ចំណេញ​បាន ២០០០០ រៀល!

លក់​នំ​គ្រៀប ៣០ ឆ្នាំ​ក្រោក​តាំងពី​ម៉ោង​បួន ​ចំណេញ​បាន ២០០០០ រៀល!

នំ​គ្រៀប​អាំង គឺជា​នំ​ម្យ៉ាង​ដែល​ធ្វើ​ពី​អង្ករ​ដំណើប និង​មាន​ការ​ពេញ​និយម​ពី​សំណាក់​ក្មេង​ៗ​ថ្នាក់​វិទ្យាល័យ។

 

ស្ថិត​នៅ​ក្នុង​វ័យ​ចាស់​បន្តិច​ហើយ​អ៊ំស្រី ព្រាប យាន គឺជា​អ្នក​លក់​នំ​នេះ​នៅ​ខាង​មុខ​វិទ្យាល័យ​សន្ធរ​មុខ​បាន​ឲ្យ​ដឹង​ថា​ក្មេង​ជំទង់​ៗ​គេ​ចូលចិត្ត​ញ៉ាំ​វា​ណាស់ ព្រោះ​មាន​ក្លិន​ឆ្ងុយ និង​មាន​រសជាតិ​ឆ្ងាញ់​ផ្អែម។ ស្ត្រី​វ័យ ៥៨ រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា”ខ្ញុំ​ប្រកប​របរ​នេះ​ជាង ១០ ឆ្នាំ​មក​ហើយ ហើយ​ក្នុង​មួយ​ថ្ងៃ​ចំណេញ​បាន​តែ ២០០០០ ទៅ ៣០០០០ រៀល​តែ​ប៉ុណ្ណោះ តែ​ខំ​ក្រោក​តាំងពី​ម៉ោង​បួន​ជាង ដើម្បី​រៀបចំ និង​ដឹក​ឥវ៉ាន់​មក​ទី​នេះ។ កាលពី​មុន​នំ​នេះ​ខ្ញុំ​ធ្វើ​ខ្លួនឯង​ទាំងអស់ អត់​មាន​ប្រើ​ជាតិ​គីមី​ទេ តែ​ឥឡូវ​ចាស់​ហើយ​ធ្វើ​ខ្លួន​ឯង​ពិបាក​ពេក​ទើប​ទទួល​ពី​គេ​មក​លក់​ស្រាប់​តែម្ដង​ទៅ ដោយ​គ្រាន់តែ​ដាក់​អាំង​ជា​ការ​ស្រេច។”

 

លក់​នំ​គ្រៀប ៣០ ឆ្នាំ​ក្រោក​តាំងពី​ម៉ោង​បួន ​ចំណេញ​បាន ២០០០០ រៀល!

 

បន្ត​ដោយ​សំឡេង​ស្អក​មួយ​ៗ​ទៀត​​ការ​ក្រោក​តាំងពី​ព្រលឹម​ទល់​ព្រលប​បែប​នេះ​អាច​សម្រួល​ជីវភាព​គ្រួសារ​គាត់​បាន​ហូបចុក​គ្រប់គ្រាន់ និង​អាច​ចិញ្ចឹម​កូន​ប្រុស​តែ​មួយ​តាំង​ពី​តូច រហូត​ដល់​ធំ​រៀន​សូត្រ​ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ដណ្ដឹង​ប្រពន្ធ​ការ ព្រោះ​តែ​ការ​លក់​នំ​នេះ​ឯង។

 

អ៊ំស្រី  ព្រាប យាន មាន​ស្រុក​កំណើត​នៅ​ខេត្ត ព្រៃវែង និង​បាន​ផ្លាស់​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​នេះ​ជាង ៣០ ឆ្នាំ​ហើយ៕

 

អត្ថបទ៖ទ្រី រ៉ាវី