Bale ​និង Ronaldo ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ Real ​យក​៣​ពិន្ទុ​យប់​មិញ


Bale ​និង Ronaldo ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ Real ​យក​៣​ពិន្ទុ​យប់​មិញ

Gareth Bale ​និង Cristiano Ronaldo ​បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​សម្រាប់​ជួយ​ក្រុម​អធិរាជ​ស Real Madrid ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ​Eibar ​កាល​ពី​យប់​មិញ​នេះ បន្ទាប់​ពី​ពួកគេ​រក​បាន​ម្នាក់​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ Eibar ០-២ Real Madrid ។

 

Bale ​និង Ronaldo ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ Real ​យក​៣​ពិន្ទុ​យប់​មិញ

 

ការ​ប្រកួត​សប្ដាហ៍​ទី​១៣​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​ ក្រុម​ម្ចាស់​ផ្ទះ Eibar ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​ឱ្យ​ក្រុម Real Madrid ​ពិបាក​នឹង​អូស​បាល់​ចូល​ដល់​តំបន់​គ្រោះ​ថ្នាក់​របស់​ពួកគេ​ណាស់។ តែ​ទោះ​ជា​យ៉ាងណា​ក្ដី ខ្សែ​ប្រយុទ្ធ Ronaldo ​មាន​ឱកាស​ចូល​លួច​ពងមាន់​បាន​២​ទៅ​៣​ដង​ដែរ​នៅ​តង់​ទី​មួយ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឱ្យ​ខកខាន​ទៅ​វិញ រហូត​ដល់​ជិត​នឹង​ចប់​តង់​ទៅ​ហើយ ទើប Bale ​អាច​ទម្លុះ​សំណាញ់​ទី​បាន ដោយ​តែត​មួយ​គ្រាប់​យ៉ាង​ស្អាត។

 

នៅ​តង់​ទី​ពីរ​មិន​ខុស​ពី​តង់​ទី​មួយ​នោះ​ទេ Real Madrid ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ​បាន​ឡើយ រហូត​ដល់​ខាង​ខ្សែ​ការពារ​របស់​ក្រុម​ Eibar ​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ទើប​ Ronaldo ​អាច​មាន​បាល់​ពិន័យ​១១​ម៉ែត្រ​រក​បាន​មួយ​គ្រាប់​ទៀត ដើម្បី​ជួយ Real Madrid ឈ្នះ Eibar ​២-០ ។

 

Bale ​និង Ronaldo ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ Real ​យក​៣​ពិន្ទុ​យប់​មិញ

 

Bale ​និង Ronaldo ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ Real ​យក​៣​ពិន្ទុ​យប់​មិញ

 

Bale ​និង Ronaldo ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ Real ​យក​៣​ពិន្ទុ​យប់​មិញ

 

៣​ពិន្ទុ​យប់​មិញ បាន​បន្ថយ​គំលាត​របស់​ Real Madrid ​ជាមួយ​ក្រុម​គូ​ប្រជែង Barcelona ​បាន​បន្តិច​ហើយ ពោល​គឺ​ Barca ឈរ​លេខ​មួយ​មាន​៣៣​ពិន្ទុ , លេខ​២ Atletico Madrid ​​មាន​២៩​ពិន្ទុ​និង​លេខ​៣ Real Madrid ​មាន​២៧​ពិន្ទុ៕

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail