មេភូមិជិះម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តបែនបុកកិនស្លាប់ក្នុងថ្លុកឈាម នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកចេញពីស្រុកថាឡាបរិវ៉ាត់ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មេភូមិរួមជាមួយប្រពន្ធ ត្រូវរថយន្តបែនដឹក ខ្សាច់ បើកក្នុងល្បឿនលឿនបុកខ្ទាតធ្លាក់ផ្លូវ លោកមេភូមិនិងប្រពន្ធបានស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម ។

មន្ត្រីនគរបាលអធិការដ្ឋានស្រុកថាបរិវ៉ាត់បានឲ្យដឹងថា ជនរងគ្រោះត្រូវរថយន្ត បុកស្លាប់ ទាំង២នាក់ប្តីប្រពន្ធមានឈ្មោះ សុខ ជូ ភេទប្រុសអាយុ៦៣ឆ្នាំ មុខរបរ ជាប្រធានភូមិនិងប្រពន្ធឈ្មោះហឹម សឿន ភេទស្រីអាយុ៥៥ឆ្នាំរស់នៅ ភូមិស្ពុង ឃុំអន្លង់ភេស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ខណះជនរងគ្រោះ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ ខ្មៅឌុបប្រពន្ធ ត្រឡប់មកបំបួសកូននៅវត្តថាឡា ឆ្លងផ្លូវមិនបានប្រយ័ត្ន ត្រូវរថយន្តបែនដឹកខ្សាច់ បើកក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បុកពេញ ទំហឹង បណ្ដាលខ្ទាត ធ្លាក់ ផ្លូវ ដោយប្តីផុងលលាដ៍ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ឯ ប្រពន្ធបាក់ជើងគ្រាំក្នុងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកអ្នកបើករថយន្តបាន រត់គេច បាត់ស្រមោល។ សាកសពត្រូវ ក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ដ និងម៉ូតូត្រូវនគរបាលយក ទៅ រក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់៕

មេភូមិជិះម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តបែនបុកកិនស្លាប់ក្នុងថ្លុកឈាម នៅស្រុកថាឡាបរិវ៉ាត់ មេភូមិជិះម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តបែនបុកកិនស្លាប់ក្នុងថ្លុកឈាម នៅស្រុកថាឡាបរិវ៉ាត់ មេភូមិជិះម៉ូតូមិនប្រយ័ត្ន ត្រូវរថយន្តបែនបុកកិនស្លាប់ក្នុងថ្លុកឈាម នៅស្រុកថាឡាបរិវ៉ាត់