កក្រើកសង្វៀន! រឿង សោភ័ណ្ឌ តាម​វាយ​ទាល់តែកីឡាករថៃហូរ​ឈាម​ពេញមុខ​ (មានវីដេអូ)

ពិតជា​កក្រើក ហើយ​ពិតជា​ជក់ចិត្ត​ជា​មួយនឹង​កីឡាករ​កណ្តាប់ដៃឥត​មេត្តា រឿង សោភ័ណ្ឌ ប៉ះជាមួយនឹង​កីឡា​ករ​ឆ្លងដែន​មក​ពី​ប្រទេស​ថៃធ្វើឲ្យ​អ្នកទស្សនាស្រែកហ៊ោរ​កញ្ជ្រាវ​ផ្អើលពេញ​សង្វៀន។
គូរប្រដាល់​មិត្ត​ភាព​អន្តរជាតិ​កម្ពុជាថៃ កាល​ពី​ល្ងាច​ម្សិល​ម៉ិញនេះ កីឡាករ​រឿង ​សោភ័ណ្ឌ បាន​បញ្ចេញ​អស់ពីសមត្ថភាព​ដោយប្រើកណ្តាប់ដៃ រួមទាំង​កែង​ដ៏មុខ​ស្រួច​​ធ្វើអោយ​កីឡាករថៃហូរ​ឈាម​ពេញ​ផ្ទៃមុខ។ តែ​ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ថ្វីបើ​កីឡាករ​រឿង សោភ័ណ្ឌ​ កញ្ជ្រោលចង់ផ្តួល​ដៃគូរ​ឲ្យសន្លប់​ក៏ដោយ ប៉ុន្តែកីឡាករ​ថៃរូបនេះ​ហាក់បី​ដូច​ជា​នៅ​រឹង​មាំដដែល ហើយ​អាច​ទប់​ទល់​នឹង​ស្នៀត​ពិសេស​របស់ សោភ័ណ្ឌ ដល់ចប់ទឹកទី៥។ ចំណែឯ​លទ្ធផល​នៃការ​ប្រកួតវិញ គណកម្មការ​បាន​សម្រេច​ឲ្យ​កីឡាករនៃព្រះរាជាណាចក្រ​កម្ពុជា រឿង សោភ័ណ្ឌ ឈ្នេះ​កីឡាករ​ថៃ​ដោយពិន្ទុះ។ សូមទ្សនាវីដេអូខាងក្រោម៖ 
កក្រើកសង្វៀន! រឿង សោភ័ណ្ឌ តាម​វាយ​ទាល់តែកីឡាករថៃហូរ​ឈាម​ពេញមុខ​ (មានវីដេអូ)

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!