Obama ទៅ​ដល់​កន្លែង​រង​ការ​​វាយ​ប្រហារ​នៅ​ប៉ារីស


Obama ទៅ​ដល់​កន្លែង​រង​ការ​​វាយ​ប្រហារ​នៅ​ប៉ារីស

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC ប៉ុន្មាន​នាទី​មុន​នេះ​បាន​ឲ្យ​ដឹង​ថាលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama ​បាន​អញ្ជើញ​ទៅ​ដល់​​​​កន្លែង​កើត​ហេតុ​នៃ​មហោស្រព​តន្ត្រី​ Bataclan ​ដែល​បាន​រង​ការ​បាញ់រះ​ពី​ភេរវករ​​ក្នុង​ការ​វាយ​ប្រហារ​​​នា​ទី​ក្រុង​ប៉ារីស​​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៣ ​​ខែ​វិច្ឆិកា​ កន្លង​ទៅ។

 

Obama ទៅ​ដល់​កន្លែង​រង​ការ​​វាយ​ប្រហារ​នៅ​ប៉ារីស
 

ការ​​​ទៅ​ដល់​មហោស្រព​ Bataclan របស់​លោក អូបាម៉ា​​ថ្មី​ៗ​នេះ​ គឺ​​បន្ទាប់​ពី​​លោក​បាន​ទៅ​ដល់​ប៉ារីស​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​​​ស្ដី​ពី​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ។

 

អម​ដំណើរ​ដោយ​លោក​ប្រធានាធិបតី​​បារាំង​ Francois Hollande និង​លោក​អភិបាល​​ក្រុង​ប៉ារីស Anne Hidalgo លោក​អូបាម៉ា​បាន​ដាក់​កម្រង​ផ្កា​​លើ​ដង​ផ្លូវ​កន្លែង​ដែល​មនុស្ស​៩០​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ។

 

​​​​​​កង​កម្លាំង​សន្តិសុខ​​បាន​ពង្រាយ​គ្នា​ដើម្បី​​​ការពារ​សម្រាប់​ការ​ទស្សនកិច្ច​ខាង​លើ រួម​​មាន​ទាំង​ឧទ្ធម្ភាគចក្រ​​ជា​គ្រឿង​ហោះ​ពី​លើ​ដើម្បី​ការពារ​សុវត្ថិភាព ចំណែក​ផ្លូវ​ក្នុង​តំបន់​​ត្រូវ​បាន​បិទ។

 

មេ​ដឹក​​នាំ​ប្រទេស​​ប្រមាណ​ជាង​១៥០​នាក់ ​កំពុង​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​​ស្ដី​​ពី​បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ​​នា​ទី​ក្រុង​ប៉ារីស​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ៕

 

ចុចអាន៖ វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​