IMF គ្រោង​ប្រកាស​​​​យក​លុយ​យាន់​ចិន ចូល​ជា​​រូបិយប័ណ្ណ​​ទុន​បម្រុង​អន្តរជាតិ​​

IMF គ្រោង​ប្រកាស​​​​យក​លុយ​យាន់​ចិន ចូល​ជា​​រូបិយប័ណ្ណ​​ទុន​បម្រុង​អន្តរជាតិ​​

ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ហៅ​កាត់​ IMF គ្រោង​នឹង​ប្រកាស​នា​ថ្ងៃ​ចន្ទ​នេះ​​ថារូបិយវត្ថុ​ជាតិ​ចិន​ គឺ​លុយ​យាន់ នឹង​ចូល​​រួម​ជា​​​ប្រភេទ​ក្រុម​រូបិយប័ណ្ណ​​​មូលនិធិ​ទុន​បម្រុង​អន្តរជាតិ។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់ BBC និង The Wall Street Journal។

 

IMF គ្រោង​ប្រកាស​​​​យក​លុយ​យាន់​ចិន ចូល​ជា​​រូបិយប័ណ្ណ​​ទុន​បម្រុង​អន្តរជាតិ​​
 

បច្ចុប្បន្ន​ រូបិយប័ណ្ណ​​ដុល្លារ​របស់​សហរដ្ឋអាមេរិក លុយ​​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប លុយ​យេន​ជប៉ុន និង​លុយ​ផោន​​របស់​​អង់គ្លេស​គឺ​ជា​​ក្រុម​​​រូបិយប័ណ្ណ​​​​​សម្រាប់​ការ​ជ្រើស​រើស​យក​ជា​ទុន​បម្រុង​អន្តរជាតិ​។ នា​ដើម​ខែ​វិច្ឆិកា​នេះ​​​ ​ប្រធាន​ IMF លោក​ស្រី​ Christine Lagarde បាន​​ពិចារណា​ដាក់​បញ្ចូល​​​​បន្ថែម​លុយ​យាន់​​​ចូល​ជា​​ជម្រើស​នៃ​រូបិយប័ណ្ណ​ទុន​បម្រុង​អន្តរជាតិ​ដែរ។

 

​​​​​​​​តាម​​អ្នក​ជំនាញ​​ជា​ច្រើន​បាន​លើក​ឡើង​ថា ប្រសិន​បើ​​ការ​សម្រេច​ចិត្ត​​​បាន​ធ្វើ​ឡើង រូបិយប័ណ្ណ​យាន់ នឹង​ចូល​រួម​​ក្នុង​​ក្រុម​រូបិយប័ណ្ណ​​ទុន​បម្រុង​អន្តរជាតិ​ជា​ផ្លូវ​ការ​នា​ឆ្នាំ​ក្រោយ។

 

ចិន​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លេខ​ពីរ បន្ទាប់​ពី​សហរដ្ឋអាមេរិក ហើយ​ប្រទេស​​នេះ​បាន​ស្នើ​សុំ​សម្រាប់​រូបិយវត្ថុ​ជាតិ​របស់​ខ្លួន​​ឲ្យ​ចូល​​ជា​​​​ប្រភេទ​រូបិយប័ណ្ណ​​មួយ​ក្នុង​​ទុន​បម្រុង​អន្តរជាតិ​កាល​ពី​ឆ្នាំ​មុន៕

 

IMF គ្រោង​ប្រកាស​​​​យក​លុយ​យាន់​ចិន ចូល​ជា​​រូបិយប័ណ្ណ​​ទុន​បម្រុង​អន្តរជាតិ​​
 

ចុចអាន៖ ឥណ្ឌូណេស៊ី​​ ហាម​ឃាត់​មិន​ឲ្យ​ប្រើ​រូបិយប័ណ្ណ​បរទេស​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC , wsj​​​​​​​